(ខ្សឹបដាក់ត្រចៀក)៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រុង​ដើរ​ប្រមូល​លុយ​គ្រប់​ច្រកល្ហក​

ចែករំលែក៖

​បើ​ទោះបីជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្លាប់​បាន​ចាប់​មន្ដ្រី​នគរបាល​ សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​២​ នាក់​ដាក់គុក​ដើម្បី​ជា​ការ​ព្រមាន​រួច​ហើយ​យ៉ាងណា​ក៏​ដោយ​ក៏​ពួក​គេ​ញញើត​នឹង​ ដើរ​ប្រមូលប្រាក់​ពី​បទល្មើស​ប្រសេចប្រសាច​ដូច​គោ​ហ្វូង​ ។​ ជំនាន់​លោក​ ពិត​ បញ្ញា​ ហាក់ដូចជា​មាន​របៀបរៀបរយ​គួរសម​ចូល​មក​ដល់​ជំនាន់​លោក​ យឹ​ម​ សុ​ជាតិ​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ពេល​នេះ​គឺ​អនាធិបតេយ្យ​ហួស​ ហេតុ​ច្រើន​ក្រុម​ច្រើន​បក្ខពួក​ ។​

​ប្រភព​រាយការណ៍​ថា​ សព្វ​ថ្ងៃនេះ​ក្រុម​នគរបាល​សេដ្ឋកិច្ច​ច្រើន​ផ្នែក​ច្រើន​មុខ​ ព្រួញ​ត្រូវ​បាន​ចាត់តាំង​ឱ្យ​ដើរ​យក​ប្រាក់​យ៉ាង​ប្រសេចប្រសាច​ដើរ​យក​លុយ​តាម​ ដេប៉ូ​ឈើ​,​ សិប្បកម្ម​ឈើ​,​ ដើរ​យក​លុយ​ពី​ហាង​លក់ទំនិញ​,​ លក់​ថ្នាំពេទ្យ​,​ គ្រឿង​ សម្អាង​ ក្រុម​លោក​ សោម​ មុនី​ ដើរ​ប្រមូល​លុយ​ពី​ក្រុមហ៊ុន​ រោងចក្រ​សហគ្រាស​ សិប្បកម្ម​គ្រប់កន្លែង​ ។​ ក្រុម​លោក​ ជុំ​ ណា​រ័​ត្ន​ ដើរ​ប្រមូល​យក​ប្រាក់​ពី​ក្រុមហ៊ុន​ដឹក​ ទំនិញ​តាម​កុងតឺន័រ​ ។​ ក្រុម​លោក​ មាស​ វុ​ទ្ធី​ ទទួល​បន្ទុក​ខាង​វិនិយោគ​…​ នៅ​មាន​ ក្រុម​ប្រតិបត្ដិការ​ប្រចាំ​ថ្ងៃ​ដែល​ដើរ​ប្រមូល​យក​ប្រាក់​និង​ក្រុម​ប្រដេញ​នោះ​ទៀត​ផង​។​ បទល្មើស​កើត​ពេញបន្ទុក​ ប៉ុន្ដែ​ពួក​គេ​ចាប់​បទល្មើស​តែ​ថៅកែ​មិន​បង់ប្រាក់​ ។​ ប៉ុន្ដែ​ ពេល​ខ្លះ​ពួក​គេ​តម្រូវ​ឱ្យ​បង់ប្រាក់​ច្រើន​ហួសហេតុ​ ។​

​ពេល​ខ្លះ​ពួក​មន្ដ្រី​នគរបាល​ទាំងនោះ​និយាយ​ថា​ រកស៊ី​ខាត​ដែល​តម្រូវ​ឱ្យ​ឈ្មួញ​ ចាំបាច់​ត្រូវ​បង់​បន្ថែម​ពី​ចំនួន​ដែល​ធ្លាប់​បង់​រាល់​ខែ​ ។​ ករណី​នេះ​ត្រូវ​បាន​គេ​ដើរ​ និយាយ​ថា​ ព្រោះតែ​មេ​ថ្មី​គឺ​លោក​ យឹ​ម​ សុ​ជាតិ​ មាន​តម្រូវការ​ខ្ពស់​ ។​ គេ​មិនដឹង​ ថា​ តើ​លោក​ យឹ​ម​ សុ​ជាតិ​ បង្ខំ​ឱ្យ​កូនចៅ​ដើរទារ​លុយ​ពី​ឈ្មួញ​ស្រេច​តែ​អំពើ​ចិត្ដ​ ឬ​ យ៉ាងណា​នោះ​ទេ​ ។​

​ពួក​មន្ដ្រី​នគរបាល​សេដ្ឋកិច្ច​ក្រុង​ខ្លះ​ថែម​ទាំង​ប្រើ​ឈ្មោះ​លោកស្នងការ​ ជួន​ សុវណ្ណ​ គំរាម​ឈ្មួញ​ទៀត​ផង​ ។​ គេ​មិនដឹង​ថា​ តើ​ថ្នាក់ដឹកនាំ​មន្ដ្រី​នគរបាល​លោក​ ជួន​ សុវណ្ណ​ និង​លោក​ យឹ​ម​ សុ​ជាតិ​ បេ​ញ្ជា​ឱ្យ​កូនចៅ​ចេញ​រក​ប្រាក់​របៀប​នេះ​មែន​ ឬ​យ៉ាងណា​ទេ​?​ ៕

...

ses

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print