អ្នករត់តាក់ស៊ីនៅសិង្ហបុរីម្នាក់ ក្រោយចែកចាយព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩ ត្រូវជាប់ពន្ធនាគាររយៈពេល៤ខែ

ចែករំលែក៖

អន្តរជាតិ៖ យោងតាមសារព័ត៌មាន Straits Times និង Channel News Asia បានឱ្យដឹងថា បុរសជាអ្នករត់តាក់ស៊ីជនជាតិសិង្ហបុរីម្នាក់ ត្រូវបានផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៤ខែ ពីបទបង្ហោះសារក្លែងក្លាយនៅលើបណ្តាញសង្គម Facebook អំពីការបិទហាងលក់ចំណីអាហារដោយសារតែជំងឺរាតត្បាតកូវីដ១៩ នឹងជំរុញឱ្យមានការទិញដោយការភិតភ័យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៍មានAKP កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០

បុរសរូបនេះមានឈ្មោះKenneth Lai Yong អាយុ៤០ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី ជាជនជាតិសិង្ហបុរី បានបង្ហោះសារមិនពិតនៅក្នុងក្រុមឯកជនមួយនៅក្នុងបណ្តាញសង្គម Facebook ដែលមានសមាជិកប្រមាណ .៥០០នាក់។

នៅក្នុងសារនោះ លោក Lai បានអះអាងថា លោកបានទទួលព័ត៌មានថា រាល់កន្លែងលក់អាហារ និងហាងកាហ្វេទាំងអស់នឹងបិទ ហើយផ្សារទំនើបនឹងបើកតែពីរថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។ លោកក៏បាននិយាយដែរថា ប្រជាជនគួរតែទិញទំនិញស្តុកបម្រុងទុក ក្រោយមករូបគាត់បានលុបចោលសារនោះបន្ទាប់ពី ១៥នាទីក្រោយបង្ហោះ ប៉ុន្តែព្រះរាជអាជ្ញារងសាធារណៈ លោកស្រី Deborah Lee ដែលបានស្នើការកាត់ទោសនេះ បាននិយាយថា ការកុហករបស់គាត់អាចបង្កឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈ និងការទិញដោយភិតភ័យ ហើយបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មដែលវានឹងជាមេរៀនសម្រាប់អ្នកដទៃទៀត។

យោងតាមឯកសារនៃករណីនេះ លោកស្រី Lee បាននិយាយថា «ការតស៊ូខាងផ្លូវចិត្តដើម្បីកាត់បន្ថយការភ័យខ្លាច និងការឆេវឆាវ គឺមានសារៈសំខាន់ណាស់ ដូចជាការប្រយុទ្ធប្រឆាំងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដូច្នោះដែរ» ។បទល្មើសនៃការបញ្ជូនសារមិនពិតនៅក្នុងប្រទេសសិង្ហបុរី អាចធ្វើឱ្យជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ១០.០០០ដុល្លារអាមេរិក។

សូមជម្រាបថា កាលពីខែមុន មានបុរសម្នាក់ដែលបានបំពានទៅនឹងវិធានការនៃការដាក់ឱ្យនៅដាច់ដោយឡែក ដោយបានចេញទៅខាងក្រៅរយៈពេល ៣០នាទីដើម្បីទិញនំប៉័ងមួយដែលមានតម្លៃពីរបីដុល្លារ ត្រូវបានពិន័យជាប្រាក់ចំនួន .០០០ដុល្លារអាមេរិក។ បុរសម្នាក់ទៀតដែលបានរំលោភបទបញ្ជាឱ្យស្នាក់នៅផ្ទះ ដោយបានចេញទៅខាងក្រៅដើម្បីបរិភោគស៊ុបឆ្អឹងជំនីសាច់ជ្រូក ត្រូវបានជាប់ពន្ធនាគាររយៈពេល ៦សប្តាហ៍៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print