ប្រទេសក្នុងតំបន់អឺរ៉ុបពិសេស គឺប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ដូចជាបារាំង អុីតាលី អេស្ប៉ាញ ជាដើម បានបន្ធូរបន្ថយការរិតត្បិត ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។ បារាំងក៏បានប្រកាសបើកវិស័យទេសចរណ៍ នៅដើមខែមិថុនានេះ ហើយពេលនេះអេស្ប៉ាញក៏បានប្រកាសបើកដូចគ្នាពិសេសគឺវិស័យទេសចរណ៍ ក្នុងរដូវក្តៅ។
វិស័យឧស្សាហកម្មគ្មានផ្សេងដើរតួនាទីយ៉ាងសំខាន់ ក្នុងតំបន់ពិសេសគឺប្រទេសអេស្ប៉ាញតែម្តង។ ជារៀងរាល់ឆ្នាំអេស្ប៉ាញបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេស រហូតដល់៨០លាននាក់ ជាប្រទេសដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេបំផុតលើពិភពលោក។
ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងការបរទេស អេស្ប៉ាញលោកស្រី Arancha Gonzalez Laya បានប្រកាសថាវិស័យនេះរងការខាតបង់យ៉ាងខ្លាំង ដោយសារតែកូវីដ១៩ ។ ក្នុងឆ្នាំ២០២០នេះ អេស្ប៉ាញ មិនអាចទទួលអ្នកទេសចរដូចរាល់ឆ្នាំឡើយដោយបញ្ហាសុខភាព យើងមិនត្រូវនាំជំងឺចូលពីបរទេសនោះឡើយ។
ប្រទេសនៅក្នុងតំបន់អឺរ៉ុប នាពេលនេះ មានករណីឆ្លងនិងស្លាប់ធ្លាក់ចុះ ខ្លាំងជារឿងដ៏ប្រសើបំផុតដើម្បី បើកទ្វារដំណើរការសេដ្ឋកិច្ច ឡើងវិញ។ ប៉ុន្តែបើទោះបីប្រទេសជាច្រើន បានបន្ធូរបន្ថយ ប៉ុន្តែក៏ត្រូវគោរពទៅតាមច្បាប់គម្លាតសង្គមឲ្យបានល្អផងដែរបញ្ចៀសការឆ្លងលើកទីពីរ៕
