បណ្តាញសង្គមTwitter «ចាក់សាំងចូលភ្លើង»ពាក់ព័ន្ធអត្ថបទដែលលោកត្រាំបង្ហោះ

ចែករំលែក៖

អាមេរិក៖ បណ្តាញសង្គមដ៏ល្បីល្បាញនៅអាមេរិក គឺ​ Twitter ​បាន«ចាក់សាំងបន្ថែមលើភ្លើងកំពុងតែឆេះ» ក្នុងពេលកំពុងប្រឈមមុខ​តានតឹង ជាមួយប្រធានាធិបតីត្រាំ ។ ​Twitter បាន បោះត្រាព្រមាន លើអត្ថបទរបស់លោក ដែលសរសេរមានខ្លឹមសារញុះញុង់អំពើហិង្សា​។
សារព័ត៌មាន​រ៉យទ័របានផ្សាយថា ៖ នៅថ្ងៃទី​២៩ខែឧសភា​​ Twitter ​បានបោះត្រា ព្រមាន«ខ្លឹមសារមានហឹង្សា»ទៅលើអត្ថបទរបស់លោកត្រាំ​ ដែលបានបង្ហោះលើបណ្តាញសង្គមនេះ​។ អត្ថបទរបស់លោកត្រាំ​បានសរសេរពាក់ព័ន្ធ បាតុកម្ម នៅទីក្រុងMinneapolis រដ្ឋ Minnesota ត្រូវបានបណ្តាញសង្គមចាត់ទុកថា បានបំពានច្បាប់របស់របស់​ Twitter ។ ប៉ុន្តែ បណ្តាញសង្គមនេះមិនបានដកអត្ថបទ«ហិង្សា»របស់លោកត្រាំចេញឡើយ គ្រាន់តែបោះត្រាព្រមាន ហើយរក្សានៅដដែល ឲ្យមហាជនបានឃើញ។
លោកត្រាំបានសរសេរនៅលើបណ្តាញសង្គមTwitter ថា​«​ក្រមជន កាចសហាវកំពុងតែបំផ្លាញ​ ការការគោរពដល់ជនរងគ្រោះGeorge Floyd ហើយខ្ញុំនិងមិនទុកឲ្យរឿងនោះកើតឡើងឡើយ ។ ខ្ញុំបាននិយាយទៅកាន់អភិបាលរដ្ឋTim Walz ថា​កម្លាំងទាហាន សន្តិសុខ តែងរួមដំណើរជាមួយលោក បើទោះបីមានឧបស័គ្គអ្វី​។ យើងនឹងគ្រប់គ្រងស្ថានភាព នៅពេលមានការឆក់ប្លន់កើតឡើង​ អាវុធនឹងផ្ទុះ»។
ស្ថានភាពផ្ទៃក្នុងទឹកដីអាមេរិក កាន់តែតានតឹង ក្នុងពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក កាន់តែខិតមកជិត ។ លោកត្រាំ​ត្រូវបានគេចាត់ទុកថា​ជាប្រធានាធិបតី ដែលមានជម្លោះជាមួយអ្នកសារព័ត៌មាន ជាបន្តបន្ទាប់​ នៅថ្ងៃទី​២៩ខែឧសភានេះ ដែរ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនអ្នករាយការណ៍ផ្ទាល់របស់បណ្តាញព័ត៌មាន​CNN ពេលកំពុងផ្សាយទិដ្ឋភាពបាតុកម្ម៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print