ពិភពលោក៖ បើតាមគេហទំព័រ worldometers.info គិតដល់ព្រឹកថ្ងៃទី៣០ខែឧសភា បានអោយដឹងថា៖ ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក កើនឡើងដល់ ជាង៦លាននាក់ហើយ ក្នុងនោះមានអ្នកស្លាប់ កើនឡើង ៣៦៦ ៤១៨នាក់ និងជាសះស្បើយ ជាង ២ ៦៥៦ ១៤៤ នាក់។ អាមេរិក ជាប្រទេសដែលមានអ្នក ឆ្លងកើនឡើងខ្ពស់ជាងគេ គឺមានដល់ទៅ ១ ៧៩៣ ៥៣០ នាក់ ក្នុងនោះមានអ្នកស្លាប់ ១០៤ ៥៤២នាក់ ។
តាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការឆ្លងកូវីដ១៩ នៅលើពិភពលោក ប្រចាំថ្ងៃ មានរហូតដល់ទៅជាង ៨៤ ៣១៤នាក់ នៅទូទាំងពិភពលោក។ ទាំងនោះជាទិន្នន័យ ផ្លូវការ ពីបណ្ដាប្រទេសនានា នៅលើពិភពលោកបានប្រកាស។
ចំណែកប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លងច្រើនលំដាប់ទីពីរ គឺមានមានអ្នកឆ្លង ៤៦៨ ៣៣៨នាក់ ក្នុងនោះស្លាប់ ២៧ ៩៤៤នាក់ និងជាសះស្បើយ ១៩៣ ១៨១នាក់។
រុស្ស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ លំដាប់ទី៣ ដោយមានអ្នកឆ្លង ចំនួន ៣៨៧ ៦២៣នាក់ ក្នុងនោះស្លាប់ ៤ ៣៧៤នាក់ និសងជាសះស្បើយ ១៥៩ ២៥៧នាក់។ ថ្វីត្បិតតែ នៅពេលនេះ តំបន់មួយចំនួន នៃប្រទេសរុស្ស៊ី មានការបន្ធូរបន្ថយច្បាប់រឹតត្បិត ប្រឆាំងនឹងកូវីដ១៩ហើយក្ដី តែទីក្រុងមូស្គូ នៅតែមិនទាន់លុបចោលច្បាប់នេះដដែល។ រដ្ឋធានីជាបេះដូងរបស់រុស្ស៊ី អាចនឹងលុបច្បាប់បិទប្រទេសចោល លុះត្រាណាមានថ្នាំពិតប្រាកដ សម្រាប់ព្យាបាលជំងឺកូវីដ១៩នេះ៕
ដោយ៖ ធី រីណា