ប្លែកៗ! ព្រោះតែចង់បានទ្រព្យសម្បត្តិ នឹងរៀបការជាមួយស្រីផ្សេង យកពស់វែកលែងឲ្យទៅចឹកសម្លាប់ប្រពន្ធ

ចែករំលែក៖

ប្រទេសឥណ្ឌា៖ វាជារឿងចម្លែកហើយក៏ព្រៃផ្សៃណាស់ដែល ខណៈដែលបុរសជាប្តីចង់ទៅរៀបការជាមួយស្រីថ្មី នឹងចង់ប្រមូលទ្រព្យសម្បត្តិទាំងអស់ បានទិញពស់វែកមួយក្បាលយកទៅដាក់ក្នុងផ្ទះឲ្យចឹកសម្លាប់ប្រពន្ធរបស់ខ្លួន 

តាមសារព័ត៌មាន worldofbuzz បានចុះផ្សាយថា ករណីនេះបានកើតឡើងនៅក្នុងក្រុង Anchal រដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ដោយបុរសជាប្តីមានឈ្មោះថា Sooraj អាយុ ២៧ឆ្នាំ មានប្រវត្តិរស់នៅក្នុងគ្រួសារក្រីក្រមួយហើយបច្ចុប្បន្នមានការងារជាបុគ្គលិកធនាគារ ចំណែកឯស្រ្តីជាប្រពន្ធវិញមានឈ្មោះថា Uthra អាយុ ២៥ ឆ្នាំនិងជាកូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់។

គួរបញ្ជាក់ថា កាលពីមួយឆ្នាំមុន ប្តីប្រពន្ធមួយគូនេះបានយល់ព្រមរៀបការជាមួយគ្នាតាមការរៀបចំរបស់ចាសទុំ ហើយតាមប្រពៃណីឥណ្ឌាគ្រួសារខាងស្រីដែលជាអ្នកមាននោះបានជូនថ្លៃបណ្តាការជាកាក់មាសចំនួន ១០០ កាក់ រថយន្តថ្មីមួយគ្រឿង និងលុយប្រមាណជា ៥០០,០០០Rupees (,៥៩២ ដុល្លារអាមេរិក) ដល់កូនកំលោះ ហើយបន្ទាប់ពីរៀបការរួចទ្រព្យសម្បត្តិទាំងនេះត្រូវរក្សាទុកជាទ្រព្យរួមនៅក្នុងផ្ទះផងដែរ។

សូមជម្រាបថាបើទោះជាពេលនេះមានកូនមួយរួចហើយក្តី តែលោក Sooraj ហាក់នៅតែមិនពេញចិត្តប្រពន្ធខ្លួនទាល់តែសោះហើយគាត់តែងមានគំនិតចង់សម្លាប់ប្រពន្ធដើម្បីប្រមូលទ្រព្យសម្បត្តិទៅរៀបការជាមួយនារីផ្សេងទៀតជានិច្ច។ លុះនៅថ្ងៃទី ២២ ខែមេសាកន្លងទៅនេះ លោក Sooraj បានទិញពស់វែកមួយក្បាលក្នុងតម្លៃ ,០០០ Rupees (៦៥.៩២ ដុល្លារអាមេរិក) និងយកទៅដាក់ក្នុងផ្ទះឲ្យចឹកប្រពន្ធ តែសំណាងល្អពេលនោះពេទ្យអាចជួយសង្គ្រោះជីវិតប្រពន្ធគាត់ទាន់ពេលវេលា។

ក្រោយមកទៀតនៅក្នុងថ្ងៃទី ឧសភា លោក Sooraj បានទិញពស់វែកមួយក្បាលផ្សេងទៀតក្នុងតម្លៃដដែលយកទៅដាក់ឲ្យចឹកប្រពន្ធពេលកំពុងគេងលក់ ហើយនៅព្រឹកថ្ងៃទី ឧសភា ស្រ្តីជាប្រពន្ធត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែហើយភ្លាមៗអាជ្ញាធរបានរកឃើញត្រឹមថា នាងស្លាប់ព្រោះតែពស់វែកចឹក។

យ៉ាងណាក្តី ករណីនេះហាក់មានការសង្ស័យជាខ្លាំងទើបក្រុមគ្រួសារខាងស្ត្រីរងគ្រោះប្តឹងប៉ូលីសឲ្យបន្តការស៊ើបអង្កេត ហើយកាលពីពេលថ្មីៗនេះទើបប៉ូលីសឥណ្ឌាអាចបំបែកសំណុំរឿងនិងបានរកឃើញការពិតគឺបុរសជាប្តីជាអ្នករៀបចំគំរោងសម្លាប់ប្រពន្ធបែបនេះសោះ។ បច្ចុប្បន្នលោក Sooraj ត្រូវបានប៉ូលីសចាប់ខ្លួននិងបញ្ជូនទៅតុលការដើម្បីកាត់ទោសតាមផ្លូវច្បាប់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print