លោក ត្រាំ ប្រកាស កាត់ផ្តាច់ ទាំងជំនួយទាំងទំនាក់ទំនងជាមួយ WHO អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង

ចែករំលែក៖

អាមេរិក៖ វិវាទកាន់តែខ្លាំងឡើង ក្រោយពេលដែល អាមេរិកប្រកាស ដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO និងផ្តាច់ជំនួយទាំងអស់ ដល់អង្គការនេះ។ នៅពេលនេះ ប្រធានគណៈកម្មការសុខាភិបាល អាមេរិក បានប្រកាសថា ៖សកម្មភាពខាងលើនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការ ផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩។
អ្នកសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ថា ៖ ប្រធានគណៈកម្មការសុខាភិបាលរបស់សភាអាមេរិក លោក Lamar Alexander កាលពីថ្ងៃ ទី២៩ ខែឧសភា បានប្រកាសថា ៖ ការសម្រេចខាងលើ របស់ប្រធានាធិបតី ដូណាល់ត្រាំ ដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក គឺមិនអាចទទួលយកបានឡើយ ។ លោក Lamar Alexander មិនគាំទ្រដល់សកម្មភាពទាំងនោះហើយ។
មន្ត្រីអាមេរិកបញ្ជាក់ទៀតថា ៖ ការដកខ្លួនចេញពី WHO នឹងប៉ះពាល់ដល់ការខិតខំ សហការផលិតវ៉ាក់សាំង ក៏ដូចជាសកម្មភាពរបស់ អង្គការWHO ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩។
ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែឧសភា (ត្រូវនឹងព្រឹកថ្ងៃ ទី៣០ ខែឧសភា ពេលវេលានៅកម្ពុជា) នៅក្នុងសន្និសីទកាសែតនៅសេតវិមាន ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានប្រកាស បញ្ចប់ទំនាក់ទំនងទាំងស្រុង ជាមួយ អង្គការសុខភាពពិភពលោក WHO ទាំងការផ្តល់ជំនួយដល់អង្គការនេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលអាមរិកចោទប្រកាន់អង្គការនេះដោះស្រាយបញ្ហាកូវីដ១៩ មិនបានល្អ។
ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ៖ WHO មិនមានការកែទម្រង់ចាំបាច់ ដែលអាមរិក ចង់បាន។ ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា អាមរិក នឹងមិនបញ្ជូនប្រាក់ជំនួយ ទៅឲ្យអង្គការWHO ឡើយ ដោយអាមេរិកបង្វែរប្រាក់ទាំងនោះទៅវិស័យសុខាភិបាលផ្សេងទៀតដែលចាំបាច់ជាង ។
ការសម្រេចខាងលើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រងការថ្កោលទោសយ៉ាងខ្លាំង ពីមហាជន ពិសេសគឺគណបក្សប្រជាធិបតេយ្យ។ ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានលើកឡើងថារដ្ឋាភិបាលអាមេរិក បានបញ្ចប់ ការផ្តល់ជំនួយ ដល់ WHO ក្នុងពេលអង្គការនេះកំពុងតែធ្វើសង្គ្រាម កូវីដ១៩នៅលើពិភពលោក គឺជារឿងមិនសមហេតុផល ។ លោកស្រី Nancy Pelosi បានបញ្ជាក់ទៀតថា ៖ អាមេរិក អាចយកឈ្នះក្នុងសង្គ្រាម ប្រឆាំងកូវីដបានលុះត្រា តែបានសហការជាមួយសហគមន៍អន្តរជាតិ។
ជាមួយគ្នានេះដែរ អគ្គនាយកWHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា អង្គការនេះនិងជំរុញបើកការស្រាវជ្រាវដោយឯករាជ្យ ទៅលើ បញ្ហាកូវីដ១៩ ក្នុងពេលសមស្រប ។ លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមវាយតម្លៃដោយមានតម្លាភាព និង មានការទទួលខុសត្រូវខ្ពស់។
សហគមន៍អន្តរជាតិ បាន ថ្កោលទោសយ៉ាងខ្លាំង ដល់ប្រធានាធិបតីអាមេរិក ដែលបានដកអាមេរិកចេញ ក្នុងពេល WHO គឺជារឿង មិនសមហេតុផល ដោយក្នុងពេលពិភពលោកកំពុងប្រឈមសង្គ្រាមប្រឆាំងកូវីដ ១៩ អាមេរិក ដកខ្លួនចេញពី អង្គការWHO ទៅវិញ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print