នគរបាលឃាត់អ្នកបើកបរមានគ្រឿងស្រវឹងចំនួន១១នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលចុះរុះដាក់គោលដៅត្រួតពិនិត្យលើអ្នកបើកបរមានគ្រឿងស្រវឹងក្នុងខ្លួនបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវនិងឃាត់អ្នកដែលល្មើសច្បាប់មានចំនួន ១១នាក់ដែលល្មើសច្បាប់ចរាចរណ៍ឃាត់បញ្ជូនទៅចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន ។

លោក យិន សាន អធិការខណ្ឌបានអោយដឹថា៖ កម្លាំងនគរបាលសហការជាមួយនគរបាលស្នងការដាក់គោលដៅត្រួតពិនិត្យលើអ្នកបើកបរមានគ្រឿងស្រវឹងក្នុងខ្លួនបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ក្នុងនោះនគរបាលឃាត់អ្នកបើបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកសរុប១៤នាក់ ស្មើ១៤គ្រឿងក្នុងនោះអ្នកដែលមានជាតិគ្រឿងស្រវឹង(អាកុល)ពេលបើកបរមានចំនួន១១នាក់ . មានប្រុសអ្នកបើកបរអត់ពាក់មួកចំនួន៣នាក់ ធ្វើការ បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញដើម្បីអប់រំនិងធ្វើការផាកពិន័យទៅតាមមាត្រាច្បាប់ដែលបានចែង។
នគរបាលបន្តថា៖ ការដាក់គោលដៅត្រួតពិនិត្យលើអ្នកបើកបរម៉ូតូរថយន្ត គឺអនុវត្តតាមបទបញ្ជា លោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងស្នងការរាជធានីភ្នំពេញអោយអនុវត្តយ៉ាងមុឺងម៉ាត់និងការប្រើសំដីអោយមានភាពទន់ភ្លន់ទៅលើការអប់រំដល់ប្រជាពលរដ្ឋនិងពន្យល់ ពីករណីបង្កអោយគ្រោះថ្នាក់ធ្វើអោយក្រុមគ្រួសារអ្នករងគ្រោះស្រក់ទឹកភ្នែកដោយសារតែយើងបើកបរមិនគោរពច្បាប់ចរាចរណ៍ នេះហើយមានរបួសនិងស្លាប់នៅលើដងផ្លូវ ។ នគរបាលអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print