ខេត្តស្វាយរៀងះមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរឆ្លងស្ពានគយត្របែកឈប់ចោមរោមមើលយ៉ាងច្រើននិង រាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព
ខណះប្រទះឃើញបុរសម្នាក់ចងកដើមឈើក្រោមស្ពានកាលពីវេលាមង
៨និង៥០នាទីព្រឹក ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០ ចំណុចស្ពានគយត្របែកស្ថិតក្នុង ភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ កែវ រិទ្ធី ហៅបើម អាយុ៣៩ឆ្នាំមយខរបរមិនពិតប្រាកដរស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ប្រភពបន្តថាក្រោយពីមានសេចក្ដីរាយការណ៏ពីលោកមេភូមិសមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថក្រុងនិងគ្រូពេទ្យជំនាញបានមកពិនិត្យសពធ្វើកោសល្យវិច្ចយ័ជិតមួយម៉ោងសន្និដ្ឋានថាគឺពិតជាស្លាប់ដោយសារចងកនឹងក្រណាត់ពិតប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេ។
តាមអ្នកភូមិបានឲ្យដឹងថាបុរសខាងលើគឺជាមនុស្សស្រវឹងខួបរហូតដល់សសៃប្រសាទខណះក្រុមគ្រួសារបានហាមឃាត់មិនឲ្យផឹកគ្រឿងស្រវឹងប៉ុន្តែមិនព្រមស្ដាប់ទើបបណ្ដោយតាមព្រហ្មលិខិតតែម្ដង។
បច្ចប្បន្នសាកសពក្រោយពីពិនិត្យរួចសមត្ថកិច្ចនគរបាលក្រុងបានប្រគល់ឲក្រុមគ្រួសារធ្វើបុណ្យនៅវត្តកោះជុំតាមប្រពៃណី៕យឹម សុថាន