ក្លិប Preston North End ដែលកំពុងលេងនៅអង់គ្លេស Championship បានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Jayden Stockley បានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ មួយក្នុងចំណោមការធ្វើតេស្តវិជ្ជមានចំនួន ១០នាក់ នៅទូទាំងក្លិបចំនួន៨ដែលធ្វើតេស្តចុងក្រោយមុនពេលចាប់ផ្តើមប្រកួតឡើងវិញ។ ក្នុងនោះមាន៧មកពីអង់គ្លេស League 2 ផងដែរ។
ការធ្វើតេស្តលើកីឡាករសរុបចំនួន ១.០៥៨ ត្រូវបានអនុវត្តនៅក្នុងក្លិប អង់គ្លេស Championship នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ។ ក្នុងនោះក្លិបចំនួន ៤ និងមនុស្សចំនួន ១៣៥ នាក់បានចូលរួមពី League 2។
ក្រោយពីធ្វើតេស្តវិជ្ជមានកីឡាករទាំងនោះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ សម្រាប់ក្លិបផ្សេង ទៀតដូចជា Middlesbrough និង Cardiff បានបញ្ជាក់ពីការធ្វើតេស្តសម្រាប់ជុំចុងក្រោយ ដើម្បីបញ្ជាក់ថា កីឡាករណាខ្លះមានវីរុសកូរ៉ូណា ស្របពេលដែលការប្រកួតនៅលីកទី២របស់អង់គ្លេសជិតនឹងចាប់ផ្តើមបន្តការប្រកួតដើម្បីបញ្ចប់រដូវកាលនេះ ៕
ដោយ៖ ភិរក្ស