បង់​ក្លា​ដែ​ស សម្រេច​ដកប​ទ​បញ្ជា​បិទ​ប្រទេសក្នុងការទប់ស្កាត់ COVID-19 បើទោះជា​ប្រទេសរបស់ខ្លួនបន្ត​រកឃើញ​ករណី​ឆ្លង​និង​ស្លាប់​ច្រើនក៏ដោយ

ចែករំលែក៖

អន្តរជាតិ៖បើទោះជាប្រទេសបង់ក្លាដែស បន្តរកឃើញករណីឆ្លង ​COVID-19 និងស្លាប់ច្រើនក៏ដោយ ប៉ុន្តែកាលពីថ្ងៃទី ៣១ ខែឧសភាម្សិលមិញនេះ អាជ្ញាធរប្រទេសមួយនេះ បានសម្រេចដកហូតបញ្ជាបិទប្រទេសទប់ស្កាត់ COVID-19 ដោយអនុញ្ញាតឲ្យពលរដ្ឋរាប់លាននាក់ត្រលប់ទៅធ្វើការវិញក្នុងបណ្ដាទីក្រុងណែនណាន់តាន់តាប់

ការប្រកាសដកហូតបទបញ្ជានេះ កើតឡើងខណៈប្រទេសបង់ក្លាដែ បានរាយការណ៍ករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ កាលពីថ្ងៃទី៣១ខែឧសភា ជាមួយករណីឆ្លង COVID-19 ថ្មីចំនួន២៥៤៥នាក់ និងអ្នកស្លាប់ ៤០នាក់ ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងនេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានទទួលកម្ចីអាសន្នជំងឺរាតត្បាតសកលពីមូលនិធិរូបិយបណ្ណអន្តរជាតិ (IMF)

«​បទបញ្ជាបិទប្រទេស ត្រូវបានសម្រេចដកហូត ហើយយើងកំពុងឆ្ពោះទៅរកជីវិតប្រក្រតីរបស់យើងវិញ​»​ អ្នកនាំពាក្យនាយកដ្ឋានសុខាភិបាលបង់ក្លាដែ អ្នកស្រី Nasima Sultana បញ្ជាក់បែបនេះ ដោយទទូចឲ្យពលរដ្ឋដែលត្រលប់ទៅធ្វើការវិញ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពរវាងបុគ្គលនិងបុគ្គល

ក្រោយការប្រកាសដកហូតបញ្ជាបិទប្រទេស ក្នុងរដ្ឋធានី ដាហ្កា មនុស្សម្នាបានសម្រុកជិះរថភ្លើង ហើយចរាចរណ៍តាមដងផ្លូវផ្ដើមកកស្ទះឡើងវិញ នោះក៏ព្រោះតែពលរដ្ឋបង់ក្លាដែរាប់លានត្រលប់ទៅប្រកបការងារប្រចាំថ្ងៃពួកគេវិញ នេះគឺជាអនុញ្ញាតឲ្យពលរដ្ឋរាប់លាននាក់ទៅធ្វើការវិញ ក្រោយការរឹតត្បិតរាប់ខែ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច

ពលរដ្ឋបង់ក្លាដែខ្លះបានពាក់ម៉ាស់ស្រោមដៃ និងម៉ាស់ ខណៈពួកគេធ្វើដំណើរទៅការិយាល័យពួកគេ ខណៈអ្នកដទៃទៀត បានអនុវត្តគម្លាតសុវត្ថិភាពនៅពេលតម្រុងជួរក្រៅសាខាធនាគារ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP

ចំណែកនៅស្ថានីយ៍នាវាចម្លងក្នុងទីក្រុង Barishal ភាគខាងត្បូងនៃទីក្រុងដាក្កា អ្នកដំណើរយ៉ាងកុះករបានសម្រុកជិះឆ្លងទន្លេចូលរដ្ឋធានីអ្នកដំណើរម្នាក់ប្រាប់ AFP ថា«​ខ្ញុំបានព្យាយាមចៀសវាងកន្លែងមានមនុស្សច្រើន នៅពេលខ្ញុំដើរទៅការិយាល័យខ្ញុំ ក៏ប៉ុន្តែការរក្សាគម្លាតសុវត្ថិភាព គឺពុំអាចទៅរួចដែលក្នុងទីក្រុងដាក្កា ដ៏ណែនណាន់តាន់តាប់​»​

ចំពោះការរឹតត្បិតនៃការចល័តទប់ស្កាត់ COVID-19 ដែលបានដាក់កាលពីថ្ងៃទី២៦ ខែមីនា ត្រូវបានផ្ដើមបន្ធូរបន្ថយជាបណ្ដើរៗក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ខណៈគ្រឹះស្ថានអប់រំប៉ុណ្ណោះ នៅបន្តបិទទ្វារ មកទល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុប១៦៨លាននាក់នេះ បានរាយការណ៍ករណីឆ្លង ៤៧១៥១ករណី និងស្លាប់ ៦៥០នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print