ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់បានចាកចេញពីស្រុកកំណេីតមកភ្នំពេញដើម្បីរកការងារធ្វើតែបែរជាជួបបុរសវ័យចំណាស់រត់ម៉ូតូឌុបម្នាក់ធ្វើជាចិត្តល្អសុំនាងធ្វើជាកូនធម៌ហេីយនាំទៅរកការងារធ្វើតែបែរជានាំនាងទៅឡេីងឋានសួគ៍ក្នុងផ្ទះវិញដោយចាប់រំលោភរហូតបានសម្រេច២ដងធ្វើឱ្យនាងទ្រាំលែងបានទាញកាំបិតប៉័ងតោកាប់ជនអប្រិយឱ្យរបួសធ្ងន់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចផ្ទះសំណាក់រស្មីជម្ពូវ័ន​   ស្ថិតក្នុងភូមិព្រៃព្រីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

នារីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានអាយុ១៥ឆ្នាំ​ មានស្រុកកំណេីតនៅឃុំសង្កែសាទប ស្រុកឪរ៉ាល់​ ខេត្តកំពង់ស្ពឺ។ 

ចំណែកបុរសដែលត្រូវនារីខាងលេីកាប់ឈ្មោះរស់ សុផាត​ អាយុ៥៨​ឆ្នាំ មុខរបររត់ម៉ូតូឌុប​ មានស្រុកកំណើតនៅភូមិដក់ព​ ឃុំបឹងត្រាច​ ស្រុកសំរោង​ ខេត្តតាកែវ។ 

តាមសម្តីនារីដែលត្រូវឃាត់ខ្លួនបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុ​ នៅថ្ងៃទី៣១ ខែឧសភា​ឆ្នាំ២០២០​ នាងបានធ្វេីដំណើរមកពីស្រុកកំណេីតមកភ្នំពេញដេីម្បីរកការងារធ្វើ លុះមកដល់ក៏បានជួបបុរសអ្នករត់ម៉ូតូឌុប​ ពេលនោះបុរសនោះក៏សួរនាំពីដំណេីររឿង​ ហើយក៏ឌុបនាងដេីររកការងារធ្វេីពេញមួយថ្ងៃតែរកមិនបាន។ 

ប្រភពដដែលបានបន្តថា​ បន្ទាប់មកបុរសនោះក៏នាំនាងទៅសម្រាកនៅវត្តពោធិ៍ចិនតុង​ ខណៈដែលនាងកំពុងដេកលង់លក់ស្រាប់តែបុរសនោះមកអង្គុយចុងជេីងនាងប៉ុន្តែភ្លាមនោះនាងក៏ភ្ញាក់ដឹងខ្លួនហេីយសួរនាំគាត់ ពេលនោះបុរសខាងលេីបានសុំនាងរួមភេទហេីយនិងឱ្យប្រាក់២០ដុល្លារតែនាងមិនព្រម។ 

លុះព្រឹកឡេីង​ បុរសខាងលេីក៏ប្រាប់នាងថាគាត់នឹងដឹកទៅរកការងារធ្វេីទៀត​ លុះដឹកមកដល់មុខសាលារៀនជម្ពូវ័នបុរសខាងលេីបានប្រាប់ថា​ ប៉ាមិនសូវស្រួលខ្លួនទេចឹងកូនជួយម៉ាស្សាឱ្យប៉ាបន្តិចមកចាំប៉ាឱ្យលុយ២០ដុល្លារធ្វេីដំណេីរទៅស្រុកវិញ។ ពេលនោះនាងក៏យល់ព្រមចូលផ្ទះសំណាក់ជាមួយគ្នាដេីម្បីម៉ាស្សាឱ្យគាត់តែពេលចូលដល់ក្នុងបន្ទប់បុរសនោះក៏ចាប់រំលោភនាងរហូតបានសម្រេចម្តង​ ពេលនោះនាងក៏ខំស្រែកឱ្យគេជួយដែរតែមិនមានអ្នកឮ ។ លុះបានមួយសន្ទុះក្រោយមកបុរសនោះក៏ចាប់រំលោភនាងបានសម្រេចម្តងទៀត​ ទេីបធ្វេីឱ្យនាងខឹងទាញកាំបិតប៉័ងតោពីក្នុងកាបូបកាប់ជាច្រេីនកាំបិតរងរបួសហូរឈាមស្រោចខ្លួន។ 

បន្ទាប់មកបុរសនោះក៏នាំនាងចុះពីផ្ទះសំណាក់តែត្រូវសមត្ថកិច្ចទៅដល់ឃាត់ខ្លួនតែម្តង ចំណែកបុរសដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ 

បច្ចុប្បន្ន​នារីជាជនដៃដល់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដេីម្បីចាត់ការតាមនិីតិវិធី៕ដោយ៖​ សុខា សែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print