ស្ងាត់បាត់មុខព្រោះកូវីដ១៩ សុខដែន ទើបនឹងបញ្ចេញស្នាដៃបទចម្រៀងថ្មី

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់បាត់ការងារសម្តែងអស់ជាច្រើនខែ តារាក្បាច់គុន លោក សុខ ដែន បានរួមគ្នាជាមួយមិត្តរួមអាជីពបញ្ចេញស្នាដៃបទចម្រៀងថ្មីគឺបទ”១ខែ Sad ៣០ថ្ងៃ”។ លោកថាការបញ្ចេញបទថ្មីនេះគឺបញ្ចៀសភាពស្ងប់ស្ងាត់ពីការងារសិល្បៈ។
​ដើម្បីកុំឲ្យអ្នកគាំទ្រភ្លេចមុខ តារាសម្តែង សុខ ដែន ទើបនឹងបញ្ចេញស្នាដៃបទចម្រៀងថ្មី បែបរ៉េបជាមួយមិត្តរួមអាជីព លោក ធី មុន្នី។ លោកថា ក្រោយស្ងាត់បាត់ការងារជាច្រើនខែលោក និងមិត្តភ័ក្កិសម្រេចចិត្តបញ្ចេញបទថ្មីខាងលើឡើង។ លោកថាទោះមិនបានផលិតមានគុណភាពខ្ពស់ប៉ុន្តែត្រឹមជាការកម្សាន្ត ហើយការចូលរួមសម្តែងគឺបានពីការចូលរួមស្ម័គ្រចិត្តជួយគ្នាប៉ុណ្ណោះ។ លោកថាមួយរយៈនេះការងារសម្តែងមួយចំនួនត្រូវបានលប់ចោលព្រោះតែផលិតករជាច្រើនផ្អាកការចេញថត ដែលធ្វើឲ្យចំណូលអ្នកសិល្បៈរួមទាំងលោកត្រូវបានថមថយច្រើន។ តារារូបនេះលើកឡើងដែរថា ការសម្តែងមិនក្រោម៣រឿងទេដែលត្រូវបានលើកពេល ទោះជាយ៉ាងណា ភាពយន្តថ្មីមួយក៏នឹងត្រូវចេញថតនៅក្នុងអំឡុងពាក់កណ្តាលខែមិថុនានេះវិញ។ ជីវិតអ្នកសិល្បៈជាច្រើនកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាមិនខុសពីទស្សនិកជនជាច្រើនដែលកំពុងតែជួបបញ្ហាប្រឈម ហើយលោករំពឹងថាស្ថានភាពនេះនឹងល្អប្រសើរក្រោយពីស្ថានភាពជំងឺកូវីដ១៩បានធូរស្បើយឡើងវិញ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print