រថយន្តដឹកអ្នកដំណើរបុកម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ២គ្រឿងរងរបួសធ្ងន់នារីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកអ្នកដំណើរបានបើកបុកម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ២គ្រឿងបណ្តាលឲ្យរងរបួសធ្ងន់នារីម្នាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣និង៣៥នាទី រសៀល ថ្ងៃទី ០១ មិថុនា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ មុខផ្សារព្រែកលៀប ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នារីរងគ្រោះជាអ្នកជិះម៉ូតូ Zoomer-x មានឈ្មោះ តាំង ពេជ្រធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បើតាមបុរសអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក
បានឲ្យដឹងថា មុនពេលកើតហេតុគាត់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់មុខផ្សារព្រែកលៀប ស្រាប់តែមានរថយន្តក្រុងរបស់ក្រុមហ៊ុន កៃឡា ពណ៌ក្រហមស ពាក់ស្លាកលេខភ្នំពេញ 3B-6868 បើកបរដោយបុរសម្នាក់មកពីក្រោយយ៉ាងលឿនហើយបានបុកពីក្រោយម៉ូតូកង់បីរបស់គាត់ពេញទំហឹង រុញបន្តទៅបុក ម៉ូតូ Zommer-X ពាក់ស្លាកលេខភ្នំពេញ 1FC-7317 ដែលជិះស្របទិសគ្នានៅខាងមុខបណ្តាលឲ្យអ្នកបើកម៉ូតូដួលបត់ក្បាលម៉ូតូទៅក្រោយ និងធ្វើឱ្យម៉ូតូរុីម៉កកង់បីកាច់ចង្កេះ ក្រឡាប់សង្កត់លើម៉ូតូនារីរងគ្រោះរងរបួសធ្ងន់ រួចហើយទៅប៉ះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង 1O-5117 ដែលចតនៅមុខកន្លែងលក់ទូរស័ព្ទបណ្តាលឲ្យ
ដួលខូចខាតបន្តិចបន្តួច។

បន្ទាប់ពីបង្កគ្រោះថ្នាក់ហើយ រថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ គឺបើកបរបន្តទៅបុកប្រមាណជាង១០០ម៉ែត្រទើបមានប្រជាពលរដ្ឋជួយឃាត់ជាប់ទាំងអ្នកបើកបរនិងរថយន្ត ។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបាន រថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតមកដឹកយកទៅសង្គ្រោះ ។ចំណែករថយន្តបង្ក រួមជាមួយម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ២គ្រឿងទៀតត្រូវបានជំនាញចរាចរណ៍ខណ្ឌ សហការជាមួយសមត្ថកិច្ចចរាចរណ៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែង យកទៅរក្សាទុកអធិការដ្ឋានខណ្ឌ
ជ្រោយចង្វារង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print