ខេត្តស្វាយរៀង ៖ ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានសមត្ថកិច្ចកងេាជអាវុធហត្ថខេត្តបញ្ជូនមកកាន់តុលាការខេត្តស្វាយរៀងនារសៀលថ្ងៃទី ទី០១ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា៖ ជនសង្ស័យមាន១-ឈ្មោះ កែវ រ័ត្នធី ភេទប្រុស អាយុ៣១ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២-ឈ្មោះ គឹម រ៉ាវី ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣-ឈ្មោះ ស៊ន សុមន្ថា ភេទស្រី អាយុ២៨ ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិ ប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
និងទី៤មានឈ្មោះ រី សីហា ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ចំណែកវត្ថុតាងចាប់យករួមមាន ៖
ម្សៅក្រាមពណ៌សថ្លាចំនួន ១១កញ្ចប់,ទូស័ព្ទដៃចំនួន ០៥ គ្រឿង,ម៉ូតូចំនួន ០២ គ្រឿង
សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ប្រភពបន្តថា៖ កាលវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយមានការដឹកនាំសម្របសម្រួលដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង និងក្រោមបញ្ជាផ្ទាល់លោក សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរង បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូដោយខុសច្បាប់សារធាតុញៀន នៅចំណុចបន្ទប់ជួលស្លាកយីហោសូរ៉ានី ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕
ដោយ៖ យឹម សុថាន