ក្មេងទេ ប៉ុន្តែអ៊ន លីនដា ខ្លាំងទាំងច្រៀង និងសម្តែង

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងកុមារី អ៊ន លីនដា បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងនឹងសមត្ថភាព ទេពកោសល្យទាំងការសម្តែង និងច្រៀងក្នុងភាពយន្តខ្លី និងបទចម្រៀងថ្មីផ្ទាល់ខ្លួនក្នុងផលិតកម្មមរតកមេឌៀ។
​កុមារី អ៊​ន លីនដា ទើបនឹងត្រូវបានទស្សនិកជន ស្គាល់ច្រើនតាមរយៈស្នាដៃបទចម្រៀងថ្មីបែបកម្សត់គឺបទ “ស្មោះគេខ្លាំងទើបដឹងខ្លួនថោក” និងបទ”ឲ្យខ្ញុំស្រលាញ់គ្នាទៅ” ជាដើម។ ឱកាសចូលច្រៀងនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺក្រោយពីនាងឆ្លងកាត់ការប្រកួតប្រជែងមួយរបស់ផលិតកម្ម មរតកមេឌៀរហូតទទួលបានចំណាត់ថ្នាក់លេខ១។ ថ្មីៗនេះនាងក៏ទទួលបានឱកាសសម្តែងក្នុងភាពយន្តអប់រំខ្លីរបស់ផលិតកម្មខាងលើ ដែលជាភាពយន្តធ្វើឲ្យអ្នកគាំទ្រកាន់តែស្គាល់ និងពេញចិត្តសមត្ថភាពទេពកោសល្យនាង។ ក្នុងភាពយន្តខ្លីរឿង “ទ្រនំបាក់មែក” និងរឿង”មកផ្ទះយើងវិញកូន” ដែលនាងអាចសម្តែងបានយ៉ាងល្អទាំងការសម្តែងបែបកាចឆ្នាសឆ្នើម និងកម្សត់រហូតទទួលបានការកោតសរសើរខ្លាំងពីអ្នកដឹកនាំសម្តែង និងទស្សនិកជន។
​តារាចម្រៀងស្រីវ័យ១៤ឆ្នាំរូ​បនេះលើកឡើងថា នាងពិតសប្បាយចិត្តក្រោយពីទទួលបានឱកាសទាំងការច្រៀង និងសម្តែង ។ អ្វីដែលកាន់តែធ្វើឲ្យនាងនឹងខិតខំប្រឹងប្រែង​បន្តគឺការសរសើរ និងលើកទឹកចិត្តពីទស្សនិកជន។ អ្នកចម្រៀងមកពីខេត្តកំពង់ធំរូបនេះគ្រោងបញ្ចេញបទចម្រៀងថ្មីៗ និងស្នាដៃសម្តែងមួយចំនួនបន្ថែមទៀតដើម្បីបំពេញចិត្តអ្នកគាំទ្រ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print