ដាក់ឧបករណ៍សម្រាប់ដេីរលួចទ្រព្យសម្បត្តិពលរដ្ឋ​ តែមិនទាន់និងលួចផងត្រូវជាប់ខ្នោះនគរបាលខណ្ឌដង្កោបាត់!!

ចែករំលែក៖

ភ្នំពេញ​​ កម្លាំងនគរបាលល្បាត នៃកងអន្តរាគមន៍អធិការដ្ឋានខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួច (ប្រើសោចិញ្ចៀនលេខ១២ចុងសំប៉ែតស្រួចកាច់សោកម៉ូតូ) កាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកជឹមសុីថាអធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ មួន ប៊ុនរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងផ្សារនាគមាស ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោករាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ចំណែកវត្ថុតាងចាប់យក៖ សោចិញ្ចៀនលេខ១២ចុងសំប៉ែតស្រួចសម្រាប់កាច់សោម៉ូតូចំនួន០១, ទួណឺវីសចំនួន០២ (មានដង០១, គ្មានដង០១), ដែកឆាបចំនួន០១, ដែកសរសៃរ៉ឺស័រសម្រាប់ឆ្កឹះសោផ្ទះចំនួន០២, ទូរស័ព្ទដៃចំនួន០១គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង

លោកវរសេនីយ៍ឯកជឹមសុីថាបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង០០និង៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២០ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិប្រការសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ មួន ប៊ុនរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ កំពុងឈប់ម៉ូតូម៉ាកស្កូបពី   ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BH-7735 មានលេខតួ និងលេខម៉ាស៊ីន 0003513 ម្នាក់ឯងនៅក្នុងដីឡូតិ៍ខាងលើ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ធ្វើការឆែកឆេររកឃើញវត្ថុតាងជាក់ស្តែងខាងលើ នៅក្រោមកែបម៉ូតូរបស់ជនសង្ស័យ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានទិញសោចិញ្ចៀនលេខ១២ចុងសំប៉ែតស្រួចសម្រាប់កាច់សោកម៉ូតូចំនួន០១ ពីឈ្មោះ ឌី ភេទប្រុស អាយុប្រហែល២៨ឆ្នាំ និងទិញម៉ូតូម៉ាកស្កូបពីព៌ស ពាក់ផ្លាកលេខភ្នំពេញ1BH-7735 មានលេខតួ និងលេខម៉ាស៊ីន 0003513 ហើយជិះម៉ូតូខាងលើ ដើររកមើលទីតាំងសម្រាប់ធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រាកដមែន

បច្ចុប្បន្នដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ ចាត់ការតាមផ្លូវច្បាប់តែម្តង ដោយ៖ភារ៉ាដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print