ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីបេីកPassAppចេញពីទិញម្ហូបនៅផ្សារបេសេ ស្រាប់តែជំងឺចាស់រេីឡេីងបណ្ដាលឲ្យធ្លាក់លេីរុឺម៉ក បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្បែរផ្សារបេសេ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ វែន សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបបរត់រុឺម៉កPassApp ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមសម្ដីបងប្រុសម្នាក់ត្រូវជាបងប្អូនជីដូនមួយនិងជនរងគ្រោះបានប្រាប់ឲ្យដឹងថា ៖ សព្វថ្ងៃជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ ហេីយមុនពេលកេីតហេតុ ជនរងគ្រោះបានបេីករុឺម៉កPassAppចេញពីផ្សារបេសេ បន្ទាប់ពីទិញម្ហូបរួច ខណៈបេីកបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានអាការ:មិនស្រួលខ្លួន ហេីយធ្លាក់ពីលេីPassAppតែម្ដង និងត្រូវបានបងប្អូនប្រជាពលរដ្ឋដែលស្គាល់ទាក់ទងមកសាច់ញាតិ និងទាក់ទងទៅរថយន្តសាមុយដឹកទៅមន្ទីរពេទ្យឯកជន សួគា៏ ដេីម្បីសង្គ្រោះបន្ទាន់ផងដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ។
ក្រោយមក សពជនរងគ្រោះក៏ត្រូវបានសាច់ញាតិឲ្យគ្រូពេទ្យដឹកយកមកគេហដ្ឋានវិញ ដោយមិនបានប្ដឹងផ្ដល់ទៅសមត្ថកិច្ចពាក់ព័ន្ធនៃការស្លាប់របស់ជនរងគ្រោះនោះទេ និងឲ្យសមត្ថកិច្ចធ្វេីកំណត់ហេតុ ទេីបរៀបចំប្រគល់ឱ្យក្រុមគ្រួសារយទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ