ចាស់ហេីយវង្វេង​វង្វាន់រហូត​ដល់ចង.កសម្លាប់ខ្លួននៅក្នុងរោងចិញ្ចឹមមាន់គួរឱ្យសង្វេគ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់បានផុតដង្ហេីម​នៅក្នុងរោងចិញ្ចឹមមាន់របស់ខ្លួន​ ក្នុងរូបភាពយកក្រមា​ចង​.កភ្ជាប់​នឹងធ្នឹមរោង ហេីយ​សមត្ថកិច្ច​អាជ្ញាធរ​បានទទួល​ដំណឹង​នេះនៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០២០​ នៅក្នុងភូមិថ្នល់ថ្មី សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែលចុះទៅ​ ពិនិត្យ​បានឱ្យដឹងថា​ សពឈ្មោះ​ ស្រ៊ុន យឿន អាយុ៧៨ឆ្នាំ​ ជនជាតិខ្មែរ រស់នៅ ភូមិឃុំកើតហេតុខាងលើ។
ករណី​នេះ​ចូលរួម​ពិនិត្យ​ដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វិហារហ្លួងរួមនឹងគ្រូពេទ្យ​ជំនាញ អាជ្ញាធរ ក្រុមប្រឹក្សាឃុំ និងមេភូមិបានចុះធ្វើការពិនិត្យស្រាវជ្រា​វ​រក​ឃេីញថា​ ​សពស្រ្តីវ័យចំណាស់រូបនេះបានធ្វើអត្តឃាតចងក​ដោយប្រេីក្រមាពណ៌ក្រហម​លាយស​ ប្រវែង១.៧០ម៉ែត្រ ចងភ្ជាប់នឹងធ្នឹមរោងមាន់បណ្តាលឱ្យបាត់បង់ជីវិត​។
ចំពោះមូលហេតុ​សមត្ថកិច្ច​បញ្ជាក់ថា​ ជន​ រងគ្រោះមានសភាពចាស់ជរាវង្វេងស្មារតី​ ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពីបានពិនិត្យរួចរាល់សពត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print