រន្ទះបាញ់ស្ត្រី​វ័យ​៣៥​ឆ្នាំ​ម្នាក់​ រង​របួសធ្ងន់​ពេល​ទៅ​ដក​ផ្សិត​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​ ៖​ ស្ត្រី​វ័យ​៣៥​ឆ្នាំ​ម្នាក់​ ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ខណ​:​កំពុង​ភ្លៀង​ ហើយគាត់ដើររកផ្សិត។
ហេតុការណ៍នេះបានកើតឡើង​កាលពី​ថ្ងៃ​អង្គារ​ ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២០​ កាលពី​វេលា​ម៉ោង​ ១២​ និង​០៥​នាទី​ នៅ​ចំណុច​ភ្នំ​ត្រប់​ ក្នុងភូមិ​វាលវង់​ ឃុំរ​កាត​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិសាត់​ ។​
មន្ត្រី​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា​ ៖​ ជន​រង​គ្រោះ​ ឈ្មោះ​ ឃុ​ត​ សឿ​ន​ (​ហៅ​ជ្រូក​)​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​មល់​ ឃុំរ​កាត​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ។​
មុន​ពេល​កើត​ ហេតុ​ស្ត្រី​រង​គ្រោះ​ បាន​ចេញពីផ្ទះ​ទៅ​រក​ដក​ផ្សិត​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ មេឃ​ធ្លាក់​ភ្លៀង​ លាយឡំ​ខ្យល់​ ផ្គរ​ន្ទះ​ ក៏​ស្រាប់តែរន្ទះ​បាញ់​ត្រូវ​ចំពោះ​ជើង​ និង​ភ្លៅ​ខាងស្តាំ​របស់​គាត់​ធ្វើ​ឲ្យ​រន្ធត់​ស្មារតី​ដួល​សន្លប់​ ត្រូវ​អ្នកស្រុក​ទៅ​រក​ផ្សឹ​ត​ជាមួយ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ភ្នំក្រវាញ​ ។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ៖​ ជន​រង​គ្រោះ​រង​របួស​កំពុង​សម្រាក​ព្យា​ល​នៅ​មណ្ឌល​សុខភាព​ភ្នំក្រវាញ​ដោយ​ ករណី​ស្ត្រី​ដែល​ត្រូវ​រន្ទះបាញ់​គិត​មក​ពេល​នេះ​គាត់​បាន​រួច​ផុត​ពី​ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។
សូមបញ្ជាក់ថា៖ មួយរយៈនេះទាំងសត្វពាហនៈ មនុស្សត្រូវបានរន្ទះបាញ់ឆក់យកជីវិត ហើយនៅតាមទីជនបទ។ ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ន ពេលភ្លៀងកុំចេញពីផ្ទះ នៅតាមវាលស្រែ នៅក្រោមដើមឈើ ។ល។ ងាយគ្រោះថ្នាក់ និងគ្រោះធម្មជាតិនេះ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print