រឿងព្រេង​ទាក់ទង​នឹង​ទឹក​ជោរ​ទឹក​នាច

ចែករំលែក៖

តាមពង្សាវតាររបារក្សត្រខ្មែរថា កាល​នៅ​ក្នុង​រាជ្យ​ព្រះ​បាទ​សេនករាជ (គ.ស. ១២៣៨ -១២៤៥) ដែល​សោយ​រាជ្យ​នៅ​មហា​នគរ ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រា​មួយ​អង្គ ចូល​ចិត្ត​លេង​ចិញ្ចឹម​រុយ​ខៀវ ។ មាន​កូន​មហា​តលិក​មួយ ចូល​ចិត្ត​ចិញ្ចឹម​ពីងពាង ។

ថ្ងៃ​មួយ ព្រះ​រាជ​កុមារ យក​រុយ​មក​ដាក់​ជា​មួយ​នឹង​ពីងពាង ពីងពាង​នោះ​ខាំ​រុយ​ងាប់ទៅ ។ ព្រះ​រាជ​កុមារ ទ្រង់​ព្រះ​កន្សែង ភីលៀង​លួង​ដូច​ម្ដេច ក៏​មិន​បាត់ ទើប​ជ្រាប​ទៅ​ដល់​ព្រះ​បិតា ។ ព្រះ​បិតា​ទ្រង់​ខ្ញាល់ ឲ្យ​ចាប់​កូន​មហា​តលិក​យក​ទៅ​ជាន់​ជ្រមុជ​ទឹក​ក្នុង​ទន្លេ​សាប​ស្លាប់​ទៅ ។

ឯ​ស្ដេច​ភុជង្គ​នាគ ដែល​បាន​ស្រូប​ទឹក​ឲ្យ​គោក​ទៅ​ជា​ដី​នគរ​ដោយ​ស្ដេច​កុមេរុរាជ​ជា​បឋម​មហា​ក្សត្រ​ខ្មែរ ហើយ​ដែល​បាន​សន្យា​នឹង​ស្ដេច​នោះ​ថា នឹង​ជួយ​យក​ភាសា​នគរ​នេះ​រហូត​ទៅ​នោះ លុះ​ដឹង​ថា ព្រះ​បាទ​សេនករាជ សម្លាប់​មនុស្ស​ឥត​ពិចារណា ក៏​ប្រើ​រេហ៍ពល​ឲ្យ​ក្អែ​ទឹក​សម្ដែង​រឹទ្ធិ​ឲ្យ​ទឹក​ជោរ​ជន់​លិច​នគរ ជា​កោលាហល ។ លុះ​ទឹក​ទឹក​នោះ​ជោរ​ជន់​លិច​នគរ​ហើយ ពួក​រេហ៍ពល​នាគ ក៏​ឈប់​ក្អែ​ទឹក​ទៀត​ទើប​ទឹក​នោះ​នាច​ស្រក​ថយ​មក​វិញ ។

អាស្រ័យ​មហិទ្ធិឫទ្ធិ​ឥទ្ធិពល របស់​ពួក​នាគ ដែល​បាន​សម្ដែង​មក​នេះ ទើប​ទឹក​ជោរ​ទឹក​នាច ចេះ​តែ​ចេះតែមានរៀងរាបមកជាធម្មតាដូចសព្វថ្ងៃ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print