ក្នុងថ្ងៃនេះ មានចំនួន​ ១,១៧១​គ្រឿង​ ល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ ចំនួន​ ៨៧៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃ​ទី​០៣​ ខែមិថុនា​ នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​មធ្យោបាយ​សរុប​ចំនួន​ ១,១៧១​គ្រឿង​ ល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ ចំនួន​ ៨៧៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។
បើតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២០​នេះ​ បានឱ្យដឹងថា៖ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​មធ្យោបាយ​សរុប​ចំនួន​១,១៧១​គ្រឿង​ ល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ៨៧៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​ដោយឡែក​ក្នុង​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​១​ ដល់​ថ្ង​ទី​៣​ ខែមិថុនា​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​មធ្យោបាយ​សរុប​ចំនួន​ ៣,២៥០​គ្រឿង​ ល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ២,៥៦៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​តាមរបាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​០៣​ថ្ងៃ​ នៃ​ខែមិថុនា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​ ។ យើងគោរពច្បាប់ចរាចរណ៍ ស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print