អន្តរជាតិ៖ ថ្មីៗក្រុមហ៊ុន Apple បានព្រមានទៅក្រុមបាតុករ ដែលបានប្លន់ទូរសព័្ទពីហាងរបស់ខ្លួនទាំងអស់នោះ នឹងទទួលបានសារមួយខ្សែរជាកាដូរគឺ «ទូរសព័្ទ នេះត្រូវបានបិទមិនឱ្យប្រើកើតទេ ហើយកំពុតឋិតក្នុងការតាមដាន រួមទាំងមានការសហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់»។
ការព្រមានរបស់ក្រុមហ៊ុន Apple បានបញ្ជាក់ថា ក្រុមបាតុករមួយចំនួនដែលបានវាយកំទេចហាងនិង ប្លន់យកគ្រឿងអេឡិចត្រូនិចអស់ពីក្នុងហាងរួចមក ដោយពេលនេះ ឧបករណ៍ទាំងនោះនឹងមិនអាចប្រើប្រាស់បានឡើយ គឺជាប់សោរដែលមិនអាចប្រើប្រាស់ប្រតិបត្តិការណ៍បានឡើយ។
ដោយឡែកក្រុមហ៊ុន Apple សម្រេចចិត្តធ្វើបែបនេះ ដើម្បីជាការសងសឹកនិង ព្រមានដល់ក្រុមបាតុករទាំងនោះ បន្ទាប់ពីពួកគេស្រែកក្តែងៗថាទាមទាររកយុត្តិធម៍ឲ្យលោក George Floydនិង ជនជាតិស្បែកខ្មៅដែលរស់នៅលើទឹកដីនេះផងដែរ ប៉ុន្តែបែរទៅជាចូលប្លន់ឆៅៗនៅតាមហាងដែលនៅលើផ្លូវនោះទៅវិញ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
...