តារាសម្តែង រុំ ភារ៉ា បញ្ជាក់រឿងបាត់មុខពីការងារសិល្បៈ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងលោក រុំ ភារ៉ា ហៅ Pheara Jupiter ទើបនឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នឹង​ស្នាដៃសម្តែងក្នុងភាពយន្តខ្លីៗជាច្រើនបន្តបន្ទាប់ ស្រាប់តែពេលនេះស្ងប់ស្ងាត់បាត់មុខពី​ការងារ​សិល្បៈទៅវិញ។
លោក Pheara Jupiter គឺជាតារាសម្ដែងស្រស់សង្ហាមួយរូប ដែលកន្លងមកត្រូវ​បានគេស្គាល់តាមរយះខ្សែរភាពយន្ត និងរឿងអប់រំខ្លីជាច្រើនដែលទទួលបានការគាំ​ទ្រជាខ្លាំងដូចជា រឿង ផ្ទះគ្រូទាយ រឿង អ្នកក្រ រឿងហួសពេល រឿងអោយម៉ែសុំទោស និងខ្សែភាពយន្ដអប់រំខ្លីជាច្រើនទៀត ។ ស្របពេលដែលកំពង់តែទទួលបានប្រជាប្រិយភាព​នៅក្នុង​ខ្សែភាពយន្ដអប់រំជាច្រើនខាងលើស្រាប់តែមួយរយះចុងក្រោយនេះហាក់មានការស្ងប់​ស្ងាត់វត្តមានរបស់លោកពីសិល្បះទៅវិញ ។ តារាសម្ដែងស្រស់សង្ហាដែលមានស្រុកកំណើត​នៅខេត្ត ពោធ៌សាត់រូបនេះបានប្រាប់ថា លោកបានផ្អាកពីសិល្បមួយរយះសិន ព្រោះតែពេលនេះលោក​បានប្រលងជាប់ជាស្ថាពរចូលមប្រើការងារជាមន្រ្តីនរគរបាល ហើយ​តែមានការមមារយឹកខ្លាំងជាមួយនឹងការហ្វឹកហាត់ នឹងត្រៀមខ្លូនដើម្បីដូលបម្រើជាតិក្នុងនាម​ជាមន្ត្រីនរគរបាល ។ លោកបន្តថាលោកពិតជាមានអារម្មណ៍សប្បាយរីករាយនឹងរំភើប​ជាខ្លាំងដោយបានប្រលងជាប់និងបានចូលបំរើការងារជូនជាតិ ។ លោកបន្តទៀតថានេះគឺជាក្ដី​ប្រាថ្នា និងការងារដែលលោកស្រលាញ់តាំងពីតូច ព្រោះលោកធ្លាប់មានក្ដីស្រម៉ៃថាលោក​ចង់បំរើជាតិ​ និងប្រជាពលរដ្ឋ ។ យ៉ាងណាលោកបានប្រាប់ថា លោកមិនបានឈប់ពី​សិល្បះទាំងស្រុងនោះទេ លោកថាថ្ងៃក្រោយលោកនៅតែបន្តការងារសិល្បះប្រសិនបើមាន​ឪកាសព្រោះលោកនៅតែស្រលាញ់ ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print