អាជ្ញាធរ​ភ្នំពេញ​សុំការយោគយល់ពីពលរដ្ឋ​ធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុក​ ព្រោះ​ត្រូវ​ផ្អាកដំណើរការភ្លើងស្តុបមួយ​សប្ដាហ៍​ដេីម្បី​រៀបចំបណ្តាញថ្មី

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូន រាជធានីភ្នំពេញ​ អំពាវនាវ​ឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុក មេត្តាយោគយល់អធ្យាស្រ័យចំពោះការផ្អាកដំណើរការភ្លើងស្តុប១រយៈពេល ដោយសារត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មីព្រោះរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក ។
​ លោក​ សាំ​ ពិសិដ្ឋ​ បាន​បញ្ជាក់​ឲ្យដឹងនៅថ្ងៃនេះថា​ ភ្លើងស្តុបថ្មីនឹងដំណើរការឡើងវិញនៅចុងសប្តាហ៍ក្រោយ​។នៅ ក្នុងរយៈពេលនេះ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ និងអាជ្ញាធរ នឹងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងពេលធ្វើដំណើររហូតដល់ពេលបញ្ចប់ នៃការដំឡើងភ្លើងស្ដុបថ្មីរួចរាល់នោះផងដែរ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print