ជ័យ​លាភី គ្រូ​បង្រៀន​ល្អ​ភាសាខ្មែរ​ថ្នាក់​ទី​១-៣ ទទួលប័ណ្ណ​សរសើរពាន​រង្វាន់​​សម្ដេច ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ លោក ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាប្រគល់​ពាន​រង្វាន់​​សម្ដេច ហ៊ុន សែន ជ័យ​លាភី គ្រូ​បង្រៀន​ល្អ​ភាសាខ្មែរ​ថ្នាក់​ទី​១-៣ និង​ប័ណ្ណ​សរសើរ​ដល់​គ្រូ​បង្រៀន​​ឆ្នាំ​សិក្សា​២០១៨-២០១៩។
សូមបញ្ជាក់ថា៖ អ្នក​គ្រូ​មួយ​រូប​បាន​ទទួល​​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន ​ជ័យ​លាភី គ្រូ​បង្រៀន​ល្អ ភាសាខ្មែរ ថ្នាក់​ទី​១-៣ និង​​លោក​គ្រូ​បី​រូប​ បាន​ទទួល​បាន​ប័ណ្ណ​សរសើរ​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​អប់រំ​ដែល​​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​ភារកិច្ច​ការងារ​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត ដែល​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​នោះ​ចូលរួម​ចំណែក​​ក្នុង​ការ​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា។

ពិធី​ប្រគល់​ពាន​រង្វាន់​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ លោកបណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ សូម​ជម្រាប​​ថា ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន នាយក​សាលា​ល្អ គ្រូ​បង្រៀន​ល្អ បាន​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ឆ្នាំ​សិក្សា​២០១៣-២០១៤​មក​ម្ល៉េះ និង​ឆ្នាំ​សិក្សា​​បន្ទាប់​មាន​ពាន​រង្វាន់​ គ្រូ​បង្រៀន​ល្អ​ភាសា​ខ្មែរ និង​គណិតវិទ្យា​ថ្នាក់​ទី​១-៣ និង​សាលា​រៀន​ស្អាត។
តាមរយៈលោកបណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ទោះជាកម្ពុជា កំពុងប្រឈមទៅនឹង ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ក៏សិស្សានុសិស្សបាន រៀនតាមប្រព័ន្ធ អនឡាញ គ្រប់កម្រិត ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print