ពេញមួយថ្ងៃទី៤ខែមិថុនានេះរកឃើញយានយន្តល្មើសចំនួន ១,៤៩៣​គ្រឿង

ចែករំលែក៖

​ភ្នំពេញ ៖ យោងតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញយានយន្តល្មើសសរុបចំនួន ១,៤៩៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១,១៤៦​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស ។​

​ដោយឡែក​ក្នុង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​៤ ខែមិថុនា ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៤,៧៤៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៣,៧១៥​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ ននៅទូទាំងប្រទេសផងដែរ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​០៤​ថ្ងៃ នៃ​ខែមិថុនា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ៕ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print