បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុកគូទរថយន្តកុងតឺន័រពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តឡិចស៊ីសមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តកុងតឺន័រដែលកំពុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅខាងមុខព្រលានយន្តហោះអន្តរជាតិពោធិចិនតុងតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តកុងតឺន័រមិនចាំស្លាកលេខមួយគ្រឿងកំពុងតែឈប់ចាំភ្លើងសញ្ញាចរាចរណ៍ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LEXUS RX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-1898 ដែលបើកបរដោយបុរសម្នាក់និងអ្នករួមដំណើរពីរនាក់ទៀតបានបើកក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់់ជ្រុលទៅបុកគូទរថយន្តកុងតឺន័រពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។ ក្រោយកើតហេតុម្ចាស់រថយន្តបង្កក៏បានចុះពីលើរថយន្តបន្តដំណើរទៅមុខទៀតបាត់ ចំណែកឯរថយន្តកុងតឺន័រក៏បន្តដំណើរទៅមុខទៀតផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ និន សុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print