សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា..! ថ្ងៃទី​៥ មិថុនា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,៣៨២​គ្រឿង ត្រូវបាន​ផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ ជាលទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​៥ មិថុនា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,៣៨២​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​។ នេះបើតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១,៣៨២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១,០១៤​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស ។​

​ក្នុងនោះ ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ក៏បានបញ្ជាក់ទៀតថា៖ ដោយឡែក​ក្នុង​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​៥ ខែមិថុនា ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៦,១២៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៤,៧២៩​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស ។​

​សូមបញ្ជាក់ថា៖ របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​០៥​ថ្ងៃ នៃ​ខែមិថុនា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ៕ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print