នាវាដឹកទំនិញអុីរ៉ង់ រួមមាន សម្ភារៈសំណង់ទៅកាន់កំពង់ផែ Umm Qasr របស់ប្រទេសអុីរ៉ាក់ ក៏ជួបហេតុការណ៍ អាក្រក់បណ្តាលឲ្យលិចតែម្តង។ ក្រុមជួយសង្គ្រោះជួយបាននាវឹក៤នាក់ ហើយនៅមាននាវឹកជាច្រើនរូបទៀត បាត់ខ្លួន។
នៅថ្ងៃទី៥ខែមិថុនា អង្គការដឹកជញ្ជូនតាមដែនសមុទ្រ PMO របស់អុីរ៉ង់បានប្រកាសថា នាវាដឹកទំនិញរបស់ប្រទេសនេះជួបឧបទវហេតុ បណ្តាលឲ្យលិច នៅតំបន់សមុទ្រប្រទេសអុីរ៉ង់ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់។
លោកNourollah Asadi ប្រធានគ្រប់គ្រងកំពង់ផែ និងដែនសមទ្របាននិយាយទៅកាន់សារព័ត៌មាន Tehran Times ថា នាវាដឹកទំនិញខាងលើបានដឹកសេរ៉ាមិចនិងសំភារៈសំណង់ទៅកាន់ កំពង់ផែនUmm Qasr របស់អុីរ៉ាក់ ។ នាវាខាងលើបានចាកចេញពីកំពង់ផែ Khorramshahr ប្រទេសអុីរ៉ង់នៅថ្ងៃទី២ ខែមិថុនា ហើយបានលិចនៅយប់ថ្ងៃទី៤ ខែមថុនា។
ក្រុមជួយសង្គ្រោះកំពុងតែខិតខំស្វែងរកអ្នកដែលបាត់ខ្លួនចំណែកមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់លិច នៅមិនទាន់ដឹងនៅឡើយទេ ហើយក៏មិនទាន់ដឹងថាមាននាវឹកប៉ុន្មាននាក់នោះដែរ ក្រុមជំនាញកំពុងតែស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់៕