ដោយសារម៉ែមានជំងឺផ្ដាសាយទើបកូនស្រីអាយុ១ខួបលង់ទឹកក្នុងធុងស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទារិកាអាយុទើបបាន១ខួបបានបាត់បង់ជីវិតដោយសារលង់ទឹក គ្រាដែលម្តាយលេ
បថ្នាំផ្ដាសាយរួចដេកលង់លក់។ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២០ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកថ្មពួក សៅ សារឿនបានប្រាប់ឱ្យដឹងថា ទារិការងគ្រោះឈ្មោះវីន ស្រីនុត អាយុ១ខួប រស់នៅភូមិកើតហេតុ មានម្តាយឈ្មោះពន ស្រីអូន អាយុ២៥ឆ្នាំ ចំណែកឪពុករវល់ទៅធ្វើការ។
លោកអធិការបញ្ជាក់ថា តាមការរៀបរាប់ពីស្ត្រីជាម្តាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុខ្លួនបានឲ្យកូនស្រីខាងលើលេងទឹកក្នុងធុងស្ពេត្រូ ចំណែកនាងជាម្ដាយក្រោយពីលេបថ្នាំបំបាត់ជំងឺផ្តាសាយ រួចក៏ងងុយដេកហើយក៏បានដេកលក់ទៅ ស្រាប់តែស្ត្រីឈ្មោះរ៉ន រ៉ែម អាយុ៤២ឆ្នាំនៅភូមិជាមួយគ្នាត្រូវជាជីដូនក្មេងស្រីរងគ្រោះបានត្រឡប់មកពីផ្សារវិញ ក៏ប្រទះឃើញចៅស្រីនៅក្នុងធុងស្តេត្រូដែលមានទឹក។
លោកបន្តទៀតថា៖ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកបានឲ្យកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រួរពេទ្យ បង្កើតជាគណៈកម្មការពិនិត្យនិងធ្វើកោសល្យវិច័យ សពហើយពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសទេ ដូច្នេះហើយទើបគ្រួពេទ្យបានសន្និដ្ឋានថា សពស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ក្រោយពីពិនិត្យរួចសពបានប្រគល់ជូនម្តាយឪពុកនិងក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print