៥០ថ្ងៃជាប់គ្នាវៀតណាមមិនមានអ្នកឆ្លងកូវីដ​-១៩ ក្នុងប្រទេសឡើយ

ចែករំលែក៖

គិតចាប់តាំងពីម៉ោង​៦ថ្ងៃទី​១៦ ខែមេសា រហូតដល់ម៉ោង​១៨ថ្ងៃទី​៥ ខែមិថុនា​ គឺរយៈពេល៥០ថ្ងៃ ហើយដែលវៀតណាមមិនមានករណីឆ្លងកូវីដ​-១៩ក្នុងប្រទេស​ គឺជារឿងមួយដ៏ល្អបំផុតសម្រាប់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ។

គណៈកម្មការទប់ស្កាត់ជំងឺឆ្លងកូវីដ​-១៩ វៀតណាមនៅថ្ងៃទី​៥ខែមិថុនា នេះដែរ ក៏បានប្រកាសថា មានអ្នកជំជឺ​៥នាក់ទៀតបានជាសះស្បើយពីកូវីដ​-១៩ ធ្វើឲ្យចំនួនអ្នកជាសះស្បើយ​កើនឡើងដល់​៣០៧នាក់ ។ បច្ចុប្បន្ននៅសល់អ្នកជំងឺតែ​២១នាក់ប៉ុណ្ណោះកំពុងព្យាបាល ។
ប៉ុន្តែនៅមានមនុស្សដែលបានកាត់ផ្តាច់ដើម្បីតាមដានមានរហូតដល់ទៅ ​៨.១៤៣ នាក់​ ។ ចំណែកអ្នកជំងឺដែលកំពុងព្យាបាល មាន១០នាក់ទៀតធ្វើតេស្តជាលើកទីមួយអវិជ្ជមានចំពោះកូវីដ​-១៩ និង​៣នាក់ធ្វើតេស្តអវិជ្ជមានជាលើកទីពីរ​។ ដូច្នេះនៅសល់​៨នាក់ធ្វើតេស្តវិជ្ជមានចំពោះកូវីដ​-១៩។
បច្ចុប្បន្នរាល់សកម្មភាពនៅក្នុងប្រទេសវៀតណាមបានដំណើរការធម្មតាវិញហើយ ទាំងសេដ្ឋកិច្ចនយោបាយ អាកាសចរណ៍ស៊ីវីល​។​ ជាមួយគ្នានេះវៀតណាមបានពង្រឹង​អ្នកចូលមកពីខាងក្រៅខ្លាចនាំកូវីដ​-១៩មកសហគមន៍របស់ខ្លួន​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print