គ្រូពេទ្យនិងគិលានុបដ្ឋាយិកាអាមេរិកដង្ហែក្បួនបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៌

ចែករំលែក៖

បុគ្គលិកគិលានុបដ្ឋាយិកា​ព្យាបាលអ្នកជំងឺកូវីដ​១៩នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់របស់បុរសស្បែកខ្មៅ​George Floyd។ ភាគច្រើនបុគ្គលិក គ្រូពេទ្យនិងគិលានុបដ្ឋាយិកា ជាជនជាតិស្បែកខ្មៅ​ចូលរួមធ្វើបាតុកម្ម “Black Lives Matter”។
ក្រុមគ្រូពេទ្យ​បានពាក់ម៉ាស់ការពារ ដង្ហែក្បួនចេញពីមន្ទីរពេទ្យBellevue ក្នុងតំបន់ Manhattan ទីក្រុងញូវយ៉ក​ដើម្បីប្រឆាំងការរើសអើងជាតិសាសន៍។
ក្រុមគ្រូពេទ្យបានលើកស្លាកបដាដែលមានអក្សរធំៗថា «ការថែទាំសុខាភិបាលគឺមើលថែទាំងអស់គ្នា ហើយការរើសអើងជាតិសាសន៍​បានសម្លាប់អ្នកជំងឺរបស់យើង»។ ក្រុមគ្រូពេទ្យក៏បានលុតជង្គង់រយៈពេល ៨នាទីនិង​៤៦វិនាទី ជាការរំលឹកដល់ពេលវេលាដែលប៉ូលិសសង្កត់កបុរសស្បែកខ្មៅរហូតដល់ស្លាប់​ បើទោះបីគាត់ស្រែកថាខ្ញុំមិនអាចដកដង្ហើមបានក្តី។
សារព័ត៌មាន​ AFP នៅថ្ងៃទី ៥ខែមិថុនា បានដកស្រង់សម្តីគ្រូពេទ្យ Kamini Doobay ផ្នែកសង្គ្រោះបន្ទាន់បានលើកឡើងថា​«យើង​បានអានពាក្យសម្បថថាបម្រើពលរដ្ឋទាំងអស់ ក្នុងការថែទាំសុខភាពដោយមិនមានការើសអើងឡើយ»។ ការធ្វើបាតុកម្មខាងលើដោយមានការចូលរួមពីក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យ​ធំៗចំនួន​៦ នៅទីក្រុងញូវយ៉ក​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print