ខេត្តសៀមរាប៖ លោក ចៅ សម្បត្តិ លោកស្រី កេីត សីុយុត្ត លោកស្រីអាន អាន់ លោកស្រី ឯក ឆវីវណ្ណា នាយករងមន្ទីរពេទ្យព្រះ កេតុមាលា និងសហការី តំណាងរបស់លោក លី សុវណ្ណ អគ្គ នាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្តុ ក្រសួងការពារជាតិ នាយក មន្ទីរពេទ្យព្រះកេតុមាលា និងជាអនុប្រធានក្រុមការងារចុះជួយឃុំកន្ទ្រាំង បានអញ្ជេីញចុះសាកសួរសុខទុក្ខ នាំយកថវិកាផ្តល់ជូនដល់មូលដ្ឋានឃុំកន្ទ្រាំង ស្រុកបា្រសាទបាគង ខេត្តសៀមរាបដេីម្បីចាក់ដីបំពេញស្រះ ត្រពាំងរបស់សាលារៀនពីរ គឺទីមួយសាលាបឋមសិក្សា ត្រពាំងថ្នល់ អស់ដី ១៤០០រថយន្ត ទីពីរសាលាបឋមសិក្សា តាត្រាវ អស់ដី១៩៧០រថយន្ត សរុបថវិកា ៧៨លាន៨០មឺុនរៀល សម្រាប់ធ្វេីទីធ្លានិងតារាងបាល់របស់សាលា ជាសេចក្តីត្រូវការរបស់សិស្សានុសិស្ស ដែលសាលាស្ថិតក្នុងឃុំកន្ទ្រាំង ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ១៥កេីត ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិឹងថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២០ នៅសាលាបឋមសិក្សាទាំងពីរ។ លោកឃាម ឆាង មេឃុំកន្ទ្រាំង បានសម្តែងការកោតសរសេីរចំពោះលោកលី សុវណ្ណ និងសហការី ដែលជានិច្ចកាលតែងចុះជាប់និងចាត់បញ្ជូនក្រុមការងារ ដែលថ្ងៃនេះមានលោក លោកស្រី អញ្ជេីញចុះដល់មូលដ្ឋានរបស់លោក ជួបជាមួយប្រជាពលរដ្ឋ ដេីម្បីទទួលសំណូមពរពីមូលដ្ឋាន សុខទុក្ខ ក៏ដូចជាសំណឹីេ និងសំណូមពររបស់បងប្អូន ។ លោកមេឃុំកន្ទ្រាំងបន្តទៀតថាៈ ក្នុងមូលដ្ឋានរបស់លោកពិតជាមានហានិភ័យខ្ពស់ជាងបណ្តាខេត្តនានា ព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់ភាគច្រេីន ប្រកបរបរទទួលទានលើវិស័យទេសចរ ណ៍ តែរយៈពេលប៉ុន្មានខែកន្លងមកនេះ វិស័យមួយនេះត្រូវគាំងដោយបញ្ហាជំងឺកូវីដ។ ប៉ុន្តែបច្ជុប្បន្នទេសចរក្នុងស្រុកហាក់មានកំណេីនកម្រើកឡេីងខ្លះៗវិញហីេយ ដូច្នេះចំពោះការរកទទួលទានក៏ប្រសេីរឡេីងវិញជាបណ្តេីរៗដែរ ។ ចំពោះប្រជាពលរដ្ឋមានជំងឺ យេីងខ្ញុំតែងតែចាត់បញ្ចូនទៅពិនិត្យព្យាបាលរោគនៅមន្ទីរពេទ្យព្រះកេតុមាលាជាបន្តបន្ទាប់ ដោយឥតបង់បា្រក់។ លោកស្រី កេីត សីុយុត្ត ក្នុងនាមតំណាងលោក លី សុវណ្ណ បានលេីកឡេីងពីបញ្ហានានាជាច្រេីន ដែលពិភពលោកជួបប្រទះ និងកំពុងរួមគ្នាដោះស្រាយលេីជំងឺកូវីដ ។ ប៉ុន្តែប្រជាពលរដ្ឋលេីពិភពលោកនៅតែមានក្តីសង្ឃឹមថាជំងឺនេះមិនយូរមិនឆាប់និឹងអាចរកវ៉ាក់សាំងការពារបាន។ ដូច្នេះ ដេីម្បីជៀសគេចពីជំងឺនេះបាន ត្រូវរក្សាអនាម័យ ឱ្យបានល្អជាប់ជាប្រចាំ ក៏ដូចជាគម្លាតសង្គម គម្លាតបុគ្គល ត្រូវតែបន្តអនុវត្តឱ្យបានគ្រប់ៗក្រុមគ្រួសារ ដូចការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕សុខដុម