លោក ឈឿន សុចិត្ត អញ្ជើញ​ជួប​សំណេះសំណាល​ សាកសួរ​សុខទុក្ខ​ កងកម្លាំង​នគរបាល​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល​៖​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​ឧត្តមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១៥​កើត​ ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២០​នេះ​ បាន​ដឹកនាំ​លោក​-​លោកស្រី​ស្នងការ​រង​ អញ្ជើញ​ជួប​សំណេះសំណាល​ សាកសួរ​សុខទុក្ខ​ កងកម្លាំង​នគរបាល​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ។​

​ក្នុង​ជំនួប​នេះ​ដែរ​ លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​ស​ណ្ឌិ​ត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ ត្រូវ​គោរព​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​លេខ​០០៦​ សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ រួម​គ្នា​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្តកណ្តាល​ឲ្យ​ពួក​គាត់​រស់នៅ​ក្នុង​ភាព​សុខ​សាន្តមិន​មានការ​ភ័យ​ខ្លាច​។​ ជា​ចុងបញ្ចប់​ លោក​ឧត្តមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ថែទាំ​សុខភាព​ ហូប​ស្អាត​ រស់នៅ​ស្អាត​ បន្ត​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print