បុរសម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ពុំដឹងជាមានរឿងហេតុអ្វីទេ បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងបណ្ដាលឲ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង១៥នាទី ថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០២០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុក សុខណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ​ មុខរបរកសិករ​ មានទីលំនៅក្នុងភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៤ ខែមិថុនា​ ឆ្នាំ២០២០ ជនរងគ្រោះបានទិញស្រាបៀរយកមកផឹកនៅផ្ទះរបស់ឈ្មោះ ចេវ បន្ទាប់ពីផឹករួច មកដល់ម៉ោងប្រមាណ២១ ឈ្មោះ​ចេវ​ បានឌុបជនរងគ្រោះទៅផឹកបន្តទៀតនៅផ្ទះរបស់ឈ្មោះ ឆាន លិត​ រហូតមកដល់ម៉ោង២៤ ទើបនាំគ្នាទៅផ្ទះរៀងៗខ្លួន។ បន្ទាប់ពីមកដល់ផ្ទះ ជនរងគ្រោះបានចូលដេកជាមួយប្រពន្ធកូន រហូតឈានចូលថ្ងៃទី៥ ខែឆ្នាំដដែល វេលាម៉ោង២និង១៥នាទី ប្រពន្ធជនរងគ្រោះក៏បានដាស់ជនរងគ្រោះឲ្យជួយមើលកូនព្រោះកូនយំ ពេក ស្រាប់ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតដោយមានខ្សែនីឡូង​ ពណ៌ខ្មៅតូចប៉ុនចុងចង្កឹះចងរឹតក​ ភ្លាមនោះស្ត្រីជាប្រពន្ធក៏ស្រែកផ្អើលឆោឡោ ដល់ផ្ទះអ្នកជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងនគរបាលជំនាញស្រុកស្អាង ចុះមកធ្វើការពិនិត្យ។
ក្រោយពីពិនិត្យយ៉ាងម៉ត់ចត់រួចមក សមត្ថកិច្ចចម្រុះបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួចហើយ សាកសពជនរងគ្រោះត្រូវបាននគរបាលជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វេីបុណ្យតាមប្រពៃណី​៕ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print