នាយករដ្ឋមន្ត្រីកាណាដាបានលុតជង្គង់ជាមួយក្រុមបាតុករស្បែកខ្មៅប្រឆាំងការរើសអើងជាតិសាសន៍

ចែករំលែក៖

ប្រទេសកាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាមានសកម្មភាពយ៉ាងល្អជាមួយក្រុមបាតុករជនជាតិស្បែកខ្មៅប្រឆាំងនិងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់ជនជាតិស្បែកខ្មៅ George Floyd ក្រោមជង្គង់ ប៉ូលិសអាមេរិក។
សារព័ត៌មាន CNN នៅថ្ងៃទី៦ខែមិថុនា បានផ្សាយថា ៖ នាយករដ្ឋមន្ត្រី Justin Trudeau បានចូលរួមបាតុកម្មមានឈ្មោះថា Black Lives Matter ដែលធ្វើឡើងនៅមុខអគាររដ្ឋសភាកាណាដា នៅថ្ងៃទី៥ខែមិថុនា (ពេលវេលាកាណាដា)។
ក្នុងពេលដែលបាតុកម្ម ផ្ទុះឡើងនៅគ្រប់ទិសទីប្រឆាំងការរើសអើងជាតិសាសន៍ និងការប្រើអំពើហិង្សាពីសំណាក់ប៉ូលិសអាមេរិក ទៅលើបុរសស្បែកខ្មៅ។ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក៏បានបង្ហាញពីសកម្មភាព គាំទ្រដល់បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍។ កាលពីថ្ងៃទី៥ខែមិថុនា លោក Justin Trudeau បានលុតជង្គង់ បង្ហាញពីការរួបរួមសាមគ្គីភាព បញ្ចប់ការរើសអើងជាតិសាសន៍នៅមុខអគាររដ្ឋសភា។
តាមតួលេខកាលពីឆ្នាំ២០១៦ ក្រុមជនជាតិស្បែកខ្មៅនៅប្រទេសកាណាដា ប្រឈមនឹង ផលលំបាកយ៉ាងខ្លាំងពីបញ្ហាសេដ្ឋកិច្ច បើប្រៀបធៀបនិងក្រុមជនជាតិស្បែកសផ្សេងទៀត ។ ជាមួយគ្នានេះដែរ ចំនួនអ្នកអត់ការងារធ្វើសម្រាប់ជនជាតិស្បែកខ្មៅក៏ច្រើនជាងផងដែរ ។
នៅក្នុងពិធីព្យុហយាត្រា កាលពីថ្ងៃទី៥ខែមិថុនា ក្នុងទីក្រុង Ottawa គឺជាសកម្មភាព ដែលបានឡើងគម្រោងជាមុន ក្នុងទីក្រុងជាច្រើន ដើម្បីជាការចូលរួមជាមួយក្រុមជនជាតិស្បែកខ្មៅប្រឆាំងការរើសអើងជាតិសាសន៍ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print