រន្ទះ​បាញ់​ចំពេលចុះពីផ្ទះទៅបាំងរបារក្រោលគោ

ចែករំលែក៖

ខេត្តកំពង់ធំ: បុរសវ័យចំណាស់ម្នាក់បានជួបគ្រោះអកុសល ដោយរន្ទះបាញ់ស្លាប់ នៅពេលមានភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់កន្ត្រាក់ហើយជនរងគ្រោះចុះពីផ្ទះទៅបាំងរបារក្រោលគោនៅខាងក្រោយផ្ទះ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង១៨និង១៥នាទីស្ថិតនៅភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
មន្រ្តីនគរបាល ស្រុកសន្ទុកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខៀវ អួន ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ មានទីលុំនៅកន្លែងកើតហេតុខាងលើ ។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់កន្ត្រាក់ ហើយពេលនោះជនរងគ្រោះចុះពីលើផ្ទះទៅបិទទ្វារក្រោលគោ បណ្តាលឲ្យរន្ទះបាញ់ស្លាប់នៅកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុ នគរបាលចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសាកសពជនរងគ្រោះហើយបន្ទាប់ពីពិនិត្យរួច បានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ប្រាកដមែន ទើបប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print