ខ្សែបម្រើស្លាប Aleksandar Katai របស់ស៊ែប៊ីបានចាកចេញពីក្លិប LA Galaxy របស់លីកកំពូលអាមេរិកដោយការព្រមព្រៀងគ្នាបន្ទាប់ពីភរិយារបស់គាត់បានបង្ហោះសារ “ប្រកាន់ជាតិសាសន៍ និងអំពើហឹង្សា” នៅលើបណ្តាញសង្គម Instagram ។ បើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃសៅរ៍នេះ ។
ភរិយារបស់លោក Katai បានបង្ហាញខ្លួនដើម្បីចំអកដល់ក្រុមអ្នកតវ៉ា Black Lives Matter និងលេងសើចអំពីការលួចចូលក្នុងការបង្ហោះលើបណ្តាញ Instagram ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយខ្សែដែលបានចេញផ្សាយកាលពីថ្ងៃសុក្រលីកកំពូលអាមេរិក Major League Soccer បានបញ្ជាក់ថា Katai ត្រូវបានលើកលែងទោស ហើយ Katai បាននិយាយថា ការបង្ហោះនេះមិនអាចទទួលយកបានទេដោយបន្ថែមទស្សនៈរបស់នាងថា “មិនមែនជាអ្វីដែលខ្ញុំចែករំលែក វាជាមតិផ្ទាល់ខ្លួនក្នុងគ្រួសាររបស់ខ្ញុំ”។ កីឡាករវ័យ២៩ឆ្នាំរូបនេះបាននិយាយថា នេះគឺជាកំហុសមួយពីក្រុមគ្រួសារលោកហើយលោកទទួលខុសត្រូវទាំងស្រុង ។
នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះក្លិប LA Galaxy បាននិយាយថា “LA Galaxy ត្រូវបានគេដឹងអំពីការបង្ហោះសារទាក់ទងនឹងការរើសអើងជាតិសាសន៍ និងអំពើហឹង្សាជាបន្តបន្ទាប់ដោយពីអភិរយារបស់កីឡាករខ្សែបម្រើរបស់ LA Galaxy លោក Aleksandar Katai ។
ក្លិប LA Galaxy បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្ហោះនៅក្នុងបណ្តាញសង្គម និងបានស្នើសុំឱ្យមានការលុបចោលជាបន្ទាន់។ Katai បានសូមទោសចំពោះការបង្ហោះសារទាំងនេះបានបង្កឲ្យក្លិប LA Galaxy និងសម្ព័ន្ធមិត្តទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍” ។
ខ្សែបម្រើស្លាប Aleksandar Katai បានបង្ហាញខ្លួនចំនួន២ដងសម្រាប់ក្លិប Galaxy បន្ទាប់ពីចូលរួមពីក្លិប Chicago Fire កាលពីខែធ្នូ។ គាត់ធ្លាប់លេងឱ្យក្លិប Red Star Belgrade និង Alaves នៅលីកកំពូលអេស្ប៉ាញ La Liga ៕