អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹងត្រូវ​តុលាការ​ប្រកាស​សាលក្រមក្នុង​សំណុំរឿង​លួច​លុយ​ជាតិ ចុងខែ​កក្កដា​ ខាងមុខ

ចែករំលែក៖

អន្តរជាតិ៖ តុលាការប្រទេសម៉ាឡេស៉ី នឹងត្រូវប្រកាសសាលក្រម​​ក្នុងសវនាការទីមួយរបស់លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប់ពាក់ព័ន្ធរឿងអាស្រូវមូលនិធិរដ្ឋ 1MDB (លួចលុយជាតិ) នាចុងខែកក្កដាខាងមុខ

បើតាមទីភ្នាក់ងារព័ត៌មាន AFP ចៅក្រមម៉ាឡេស៊ី បានបញ្ជាក់នៅថ្ងៃទី ខែមិថុនាថា តុលាការនឹងប្រកាសសាលក្រមទៅកាន់លោក ណាជីប នាថ្ងៃទី២៨ ខែកក្កដា លោក ណាជីប នឹងប្រឈមមុខជាប់ពន្ធនាគាររយៈពេលវែង ហើយទំនងនឹងត្រូវផ្តន្ទាទោសនៅថ្ងៃដដែលប្រសិនបើរកឃើញថាមានពិរុទ្ធភាពមែននោះ

មេធាវីការពារក្តីឲ្យលោក ណាជីប បានអះអាងថា កូនក្តីវ័យ៦៦ឆ្នាំរូបនេះ ពុំដឹងឮពីរឿងផ្ទេរលុយចូលគណនីធនាគារលោកពីក្រុមហ៊ុន SRC International ដែលជាអតីតស្ថាប័នមួយរបស់មូលនិធិរដ្ឋ 1MDB បើតាម AFP ពួកគេបានទម្លាក់កំហុសលើលោក Low Taek Jho អ្នកជំនួញផ្នែកហិរញ្ញវត្ថុ ថា ជាមេគំនិតពិតប្រាកដក្រោយរឿងបោកប្រាស់លុយជាតិរាប់លានដុល្លារនេះ ដោយអះអាងថា លោក Low បានប្រើល្បាច់បោកបញ្ឆោតលោក ណាជីប

មេធាវីការពារក្តីម្នាក់ ឈ្មោះថា Muhammad Shafee Adbullah បានទទូចឲ្យចៅក្រមទម្លាក់ការចោទប្រកាន់ករណីក្នុងសំណុំរឿងលាងលុយកខ្វក់និងពុករលួយដែលលោកកំពុងរងចោទប្រកាន់ ដោយសង្កត់ធ្ងន់ថា ការផ្ទេរលុយធនាគារនោះគឺជារឿងខុសច្បាប់ លោកបន្តទៀតថា ការផ្ទេរលុយពុំធ្លាប់ត្រូវបានអនុញ្ញាតពីសំណាក់លោក ណាជីប នោះឡើយ ហើយម្ចាស់ធនាគារទាំងនោះ ក៏បានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងបោកប្រាស់លុយជាតិនេះផងដែរ

ដោយឡែកតុលាការជាន់ខ្ពស់ររបស់គូឡាឡាំពួក្នុងសប្តាហ៍នេះ បានសម្រេចបិទបញ្ចប់ការសវនាការទីមួយរបស់ខ្លួនក្នុងសំណុំរឿងពុករលួយរបស់លោកអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ សវនាការដំបូងនេះបានចាប់ផ្ដើមកាលពី១៤ខែមុន ហើយផ្ដោតសំខាន់លើការផ្ទេរលុយ,លានដុល្លារចូលគណនីធនាគារលោកណាជីប

រឿងក្តីនេះគឺជាសវនាការមួយក្នុងចំណោមសវនាការពាក់ព័ន្ធរឿងក្តី 1MDB សរុបចំនួន ដែលកំពុងដំណើរការពាក់ព័ន្ធលើអតីតនាយករដ្ឋមន្ត្រីណាជីប យ៉ាងណាមិញ លោកច្រានចោលទោសកំហុសទាំងនេះ

លោក Low ដែលគ្មានតំណែងផ្លូវការអ្វីសោះក្នុងមូលនិធិរដ្ឋ 1MDB តែត្រូវជឿថាទទួលលាភសក្ការៈច្រើនពីវា ត្រូវបានជាប់ចោទក្នុងប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកជុំវិញរឿងអាស្រូវនេះ អ្នកជំនួញផ្នែកហិរញ្ញវត្ថុដែលទីតាំងស្នាក់នៅបច្ចុប្បន្នស្ថិតជាអាថ៌កំបាំងប្រកាសរក្សាភាពស្អិតស្អំលោកដដែល

យ៉ាងណាមិញ ព្រះរាជអាជ្ញាម៉ាឡេស៊ី អះអាងថា លោក ណាជីប កាលធ្វើជានាយករដ្ឋមន្ត្រី មានសិទ្ធិគ្រប់គ្រងទាំងស្រុងលើក្រុមហ៊ុន SRC International និងជាអ្នកបង្កើតការសម្រេចចិត្តរឿងសំខាន់ៗក្នុងរឿងនេះ

សូមបញ្ជាក់ថា លុយយ៉ាងច្រើនសម្បើម ត្រូវបានលួចចេញពីមូលនិធិរដ្ឋរបស់ប្រទេសម៉ាឡេស៊ី អតីតនាយករដ្ឋមន្ត្រីបានអស់អំណាចក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដែលមួយផ្នែកធំពាក់ព័ន្ធរឿងអាស្រូវនេះ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print