ជនសង្ស័យ ករណីល្បួងអនីតិជនទាំងស្រវឹងយ៉ាងទន់ខ្លួន ឱ្យគូកនដឹកយកទៅរំលោភផ្ទះសំណាក់ MOTO នឹងត្រូវបញ្ជូនទៅតុលាការ នារសៀលថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ ជនរងគ្រោះស្រវឹងយ៉ាងទន់ខ្លួន ដោយទង្វើជនសង្ស័យបានល្បួងឱ្យញាំគ្រឿងស្រវឹងដល់សន្លប់ស្តូកស្តឹង ក៏ពួកគេបានក្រៀកនាងចូលទៅក្នុងផ្ទះសំណាក់ ដើម្បីចាប់រំលោភសេពសន្ថវៈ តែម្ចាស់ផ្ទះសំណាក់ទី១ មិនព្រមជួលបន្ទប់អោយ ខណៈឃើញក្រុមយុវជននេះ ដឹកក្មេងស្រីជាអនីតិជនទាំងស្រវឹងមិនដឹងខ្លួន ខ្លាចក្រុមខាងលើធ្វើសកម្មភាពអីល្មើសច្បាប់ មកលើជនរងគ្រោះ។ នេះបើមើលតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលសាច់ញាតិនារីរងគ្រោះ ប្រាប់ និងផ្តល់ជូនអង្គភាព «នគរដ្រេហ្គន» កាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។

លោក អ៊ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឫស្សីកែវ ថ្លែងប្រាប់ថា ៖ ជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ នេះ ដើម្បីចាត់ការតាមច្បាប់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានការឡោមព័ទ្ធចាប់ខ្លួនបុរសម្នាក់ឈ្មោះ អ៊ុក តុលា អាយុ៣១ឆ្នាំ មុខរបរជាងកាត់សក់ ដែលរងការចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ» ពីនារីអាយុ១៧ឆ្នាំ ម្នាក់ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ MOTO ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ប៉ុន្តែដោយសារសកម្មភាពល្មើស កើតឡើងដំបូងនៅខណ្ឌឫស្សីកែវ ទើបសំណុំរឿងនេះ សមត្ថកិច្ចខណ្ឌឫស្សីកែវ ជាអ្នកចាត់ការ។
សូមបញ្ជាក់ថា៖ ក្នុងកាមេរ៉ាសុវត្ថិភាព គ្រាដំបូងជនសង្ស័យ និងគូកន បានដឹកក្មេងស្រីទាំងស្រវឹងបាត់ស្មារតី ដោយម៉ូតូមួយគ្រឿងទៅផ្ទះសំណាក់ ប៉ុន្តែខាងផ្ទះសំណាក់មិនព្រមជួលបន្ទប់ឱ្យ ខណៈឃើញក្មេងស្រីរងគ្រោះស្រវឹងស្តូកស្តឹង ទន់ខ្លួន ហើយអាចមានបញ្ហាដល់ទីតាំងរបស់គេ ប្រសិនក្រុមជនខាងលើ ធ្វើសកម្មភាពល្មើសច្បាប់លើរូបរាងកាយនាង។
ក្រុមជនសង្ស័យបន្តក្រៀកក្មេងស្រីដាក់លើម៉ូតូ ទៅកាន់ផ្ទះសំណាក់ MOTO ទើបឈានដល់រំលោភបានសម្រេច ក្នុងបទល្មើស «រំលោភសេពសន្ថវៈ មានស្ថានទំងន់ទោស» ខណៈជនរងគ្រោះជាអនីតិជន(នេះបើតាមការបញ្ជាក់លើលិខិតសំបុត្រកំណើត)។
ករណីនេះមន្ត្រីនគរបាលយុត្តិធម៍ នឹងបន្តស្រាវរកក្រុមគូកន ដែលជាប់ពាក់ព័ន្ធផ្តល់មធ្យោបាយឱ្យជនសង្ស័យប្រព្រឹត្តបានសម្រេច លើអនីតិជនខាងលើនេះ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print