សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ ពាក់ពន្ធ័ករណីចែកចាយ ប្រើប្រាស់ និងរក្សាទុក នូវសាធាតុញៀន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នា ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ កាក់ស្ទាក់ដើម្បីឆែកឆេររកឃើញគ្រឿងញៀន ៥កញ្ចប់តូច និង១កញ្ចប់ធំ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅខាងមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលបាក់អន្លូង ក្នុងភូមិសុខសេរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៤និង៥៥នាទីនាទីរសៀលថ្ងៃ ខែខាងលើ លោក វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បាក់អន្លូង ចុះបង្ក្រាប ករណី ចែកចាយ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ០១ករណី នៅចំណុច មុខប៉ុស្តិ៍រដ្ឋបាលបាក់អន្លូង លើផ្លូវជាតិលេខ ២៦២៥ ស្ថិតក្នុង ភូមិសុខសិរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។ពេលនោះសមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនជនសង្ស័យ បាន ចំនួន ០២នាក់
ទី១-ឈ្មោះ ឃាម ផានិត ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ
ទី២-ឈ្មោះ ឡុង ចំរើន អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ និងដកហូតបាននូវវត្ថុតាងមួយចំនួន រួមមាន ៖
ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង (ម៉ាក Samsung និងម៉ាក Vfone) ម៉ូតូចំនួន ០១គ្រឿង ម៉ាក ហុងដាWave ពណ៌ ខ្មៅលាយស គ្មានស្លាកលេខ លេខម៉ាស៊ីន 5444727 ព្រមទាំង
ថ្នាំញៀនប្រភេទមេតំហ្វីតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ កញ្ចប់តូច និង ០១កញ្ចប់ធំនិងសម្ភារៈបម្រើឲ្យការប្រើប្រាស់ វេចខ្ចប់មួយចំនួនទៀត។
ករណីនេះ ផ្នែកជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ÷ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print