ភ្នំពេញ៖ រយៈពេល៥ខែឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញម្ទេសស្រស់ទៅប្រទេសថៃចំនួន ជាង៣ម៉ឺនតោន។ នេះបើតាមការបញ្ជាក់អោយដឹងពី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនិងនេសាទ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រី វេង សាខុន បានបន្តថា៖ នៅឆ្នាំ២០១៥ នាំចេញម្ទេសបានចំនួន ១,០០២ តោន, ឆ្នាំ២០១៦ ចំនួន ១,៤៩០ តោន, ឆ្នាំ២០១៧ ចំនួន ១,៧៥០ តោន, ឆ្នាំ២០១៨ ចំនួន ១៥,៤៩៤ តោន,ឆ្នាំ២០១៩ ចំនួន ៥៥,៥១៣ តោន, និងរយៈពេល៥ខែ ឆ្នាំ២០២០ ចំនួន ៣០,៨៥២ តោន ។
លទ្ធផលនៃការនាំចេញម្ទេសស្រស់ទៅប្រទេសថៃរយៈពេល៦ឆ្នាំចុងក្រោយនេះមានការកើនឡើងជាលំដាប់។
លោករដ្ឋមន្រ្តីបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ទៅទីផ្សារអន្តរជាតិ ចំនួន៦,៩៣៩,៩៦៨តោន ដែលមាន អង្ករ , ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ និងម្សៅដំឡូង , គ្រាប់ស្វាយចន្ទី , គ្រាប់ពោត , ចេក , ស្វាយ , សណ្តែកសៀង, ម្រេច, ម្ទេសស្រស់,និងដំណាំផ្សេងៗជាច្រើនតោនទៀតផង។
ដោយឡែកចេកកម្ពុជា កំពុងមានទីផ្សារនៅប្រទេសជប៉ុន ដែលពេលខាងមុខនេះ កម្ពុជា និងនាំចេញមកដែរ៕
ដោយ៖ សិលា