អង្គការសហប្រជាជាតិ​ព្រមាន ការវិនាសកម្មដល់ក្រុមកុលសម្ព័ន្ធនៅអាម៉ាហ្សូនដោយកូវីដ​១៩

ចែករំលែក៖

គណៈកម្មការសន្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC)​បានព្រមានថា​ក្រុមជនជាតិភាគតិច​នៅព្រៃអាម៉ាហ្ស៊ូន កំពុងប្រឈមបញ្ហាយ៉ាងខ្លាំង ដោយការឆ្លងកូវីដ​១៩។ ជាមួយគ្នា​នេះ​អង្គការUNHRCជំរុញដល់បណ្តាប្រទេស ឲ្យមានវិធានការការពារយ៉ាងល្អបំផុត។
អ្នកសារព័ត៌មាន​​TTXVN ​ប្រចាំនៅតំបន់អាមេរិកខាងត្បូង​បានរាយការណ៍ថា ក្រុមកុលសម្ព័ន្ធ រស់នៅព្រៃអាម៉ាហ្ស៊ូន​កំពុងប្រឈមបញ្ហាជាច្រើន ពិសេសគឺការឆ្លងរាលដាលនៃវីរុសកូវីដ​១៩ ។ ព្រៃអាម៉ាហ្ស៊ូនគ្រប់ដណ្តើប​៨ប្រទេស​តំបន់អា​មេរិកខាងត្បូង រួមមាន ប្រស៊ីល ប៉េរ៉ូ កូឡំប៊ី ប៊ូឡាវី​ អីក្វាឌឺ វេណេហ្ស៊ុយអេឡា Guyana និង Surinam។ នៅក្នុងព្រៃអាម៉ាសហ៊្សូនមាន​ក្រុម កុលសម្ព័ន្ធ ដល់ទៅ​៤២០ ក្រុមរស់នៅ​តាមបែធម្មជាតិ ។
អង្គការ UNHRC បានជំរ៉ុញដល់បណ្តាប្រទេស បញ្ឈប់រាល់សកម្មភាព​អភិវឌ្ឍនិង​រ៉ុករកធុនធានធម្មជាតិ​ ជិតតំបន់រស់នៅរបស់ក្រុមកុលសម្ព័ន្ធ​។ កន្លងមកអង្គការសហប្រជាជាតិ​ក៏បាន លើកឡើងពីផលប៉ះពាល់ដល់ក្រុមជនជាតិដើម ក្នុងព្រៃ ​ដោយការឆ្លងរាលដាលនៃវីរុសកូវីដ​១៩​។
ប្រេស៊ីល ដែលជាប្រទេសគ្រប់គ្រងព្រៃអាម៉ាហ្ស៊ូនច្រើនជាងគេ មកដល់ថ្ងៃទី​៦ មិថុនា មានករណីស្លាប់ដោយកូវីដ​៩០៤នាក់​ក្នុងរយៈពេល​២៤ម៉ោងធ្វើឲ្យចំនួនអ្នកកើនឡើងជាង​៣៥ពាន់នាក់​ និងឆ្លងសរុបជាង ៦៧២ពាន់នាក់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print