ខ្សែប្រយុទ្ធស្បែកខ្មៅ Mario Balotelli ត្រូវបានក្លិប Brescia បណ្ដេញចេញពីក្រុម ក្រោយពីរូបគេមិនបានផ្ដល់ដំណឹងដល់ថ្នាក់ដឹកនាំពីកាអវត្តមានពីការហ្វឹកហាត់ ។
ប្រធានក្លឹប Brescia បានចេញផ្ញើលិខិតទៅ Balotelli កាលពីម្សិលមិញ ហើយត្រូវបាន Dailymail រាយការណ៍ថ្ងៃនេះថា ក្លិបបានកញ្ចប់កិច្ចសន្យារបស់ព្រោះតែមិនព្រមចូលរួមហ្វឹកហាត់ជាមួយសមាជិកដទៃទៀតទេ ។ ខណៈដែលបច្ចុប្បន្ននេះ ក្រុម Brescia ក៏កំពុងស្ថិតនៅបាតតារាង ប្រឈមការកាត់ចោលចេញពីលីកកំពូលអ៊ីតាលី Serie A ទៅអ៊ីតាលី Serie B។
លោក Massimo Cellino ដែលជាប្រធានក្លឹប Brescia បានធ្លាប់និយាយថា ការនាំយក Balotelli មករួមក្រុមគឺជាកំហុសធំមួយរបស់លោកកន្លងទៅនេះ។ ក្នុងលិខិតដដែលបានបង្ហាញថា ក្លឹបបាសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់គេតែម្ដង៕
ដោយ៖ ភិរក្ស