នៅសល់តែ ២២ ថ្ងៃទៀត នឹងអនុវត្តការផាកពិន័យលើសេវាសាធារណ:ដឹកជញ្ជូនផ្លូវគោកដែលហួសសុពលភាព

ចែករំលែក៖

ភ្នំពញ៖ នៅសល់តែ ២២ ថ្ងៃទៀត នឹងអនុវត្តការផាកពិន័យលើសេវាសាធារណ:ដឹកជញ្ជូនផ្លូវគោកដែលហួសសុពលភាព។ នេះបើយោងតាមផេកផ្លូវការ របស់ក្រសួង បានបញ្ជាក់អោយដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សូមជូនដំណឹងដល់បងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ នៅសល់ ២២ ថ្ងៃទៀត ការអនុវត្តពិន័យលើសេវាសាធារណ:ដឹកជញ្ជូន នឹងចាប់អនុវត្ត ដូចនេះសូមមេត្តារួសរាន់មកធ្វើការបន្តសុពលភាពសេវាសាធារណ: ឲ្យបានមុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា៖ ការពិន័យលើសេវាសាធារណ:ដឹកជញ្ជូនមានដូចជា៖
1- លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន
2- ការចុះបញ្ជីរថយន្ត AT (រថយន្តនាំចូលក្រោមរបបអនុញ្ញាតនាំចូលបណ្តោះអាសន្ន) ឡើងវិញ
3- ការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
4- បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print