លោកដូ​ណា​ល់ ត្រាំ ចេញ​បញ្ជា​ឲ្យ​កង​ឆ្មាំ​ការពារជាតិ​ត្រឡប់​ចូល​បន្ទាយ​វិញ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីគេមើលឃើញថា បាតុកម្មប្រឆាំងនឹងការរើសអើងពូជសាសន៍ បណ្តាលមកពីការស្លាប់របស់បុរស George Floyd មិនមានលក្ខណៈហិង្សានៅប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ដូណាល់ ត្រាំ នៅថ្ងៃទី ខែមិថុនា បានបញ្ជាឲ្យឆ្មាំជាតិដែលកំពុងប្រចាំការទប់ទល់ស្ថានការណ៍បាតុកម្ម និងកុបកម្ម ដកខ្លួនបណ្តើរៗពីរដ្ឋធានីវ៉ាស៊ីនតោន

ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យកងឆ្មាំការពារជាតិត្រឡប់ចូលបន្ទាយវិញនោះ ខណៈស្ថានការណ៍បាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោនធូរស្រាល ប៉ុន្តែលោក ត្រាំ ព្រមានថា ពួកគេនឹងមកវិញភ្លាម ក្នុងករណីចាំបាច់

គួរបញ្ជាក់ថា ទាក់ទងព័ត៌មានលម្អិតនៃការដកទ័ពនេះ លោក Ryan McCarthy មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិក បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា កងឆ្មាំការពារជាតិមកពីរដ្ឋចំនួន១១ ដែលត្រូវបញ្ជូនទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននឹងត្រូវដកវិញក្នុងរយៈពេល ទៅ ថ្ងៃខាងមុខ  លោក McCarthy បានធានាទៀតថា ស្ថានការណ៍បច្ចុប្បន្ន ក៏មិនត្រូវការកងទ័ពដែលទើបតែទៅដល់បន្ទាយក្នុងរដ្ឋ Virginia និង​Maryland ដែលហ៊ុមព័ទ្ធវ៉ាស៊ីនតោនដែរ

កាលពីសប្តាហ៍មុន ចំនួនកងឆ្មាំការពារជាតិដែលដាក់ប្រចាំការនៅរដ្ឋធានីវ៉ាស៊ីនតោន មានចំនួន ពាន់នាក់ ប៉ុន្តែមានត្រឹមតែភាគប៉ុណ្ណោះ ដែលត្រូវដាក់ឲ្យត្រួតពិនិត្យនៅតាមដងផ្លូវ បន្ទាប់ពីឆ្មាំត្រូវបានដកចេញប៉ូលិស និងភ្នាក់ងារសហព័ន្ធ នឹងជួយកងឆ្មាំការពារប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ក្នុងករណីចាំបាច់

នៅពេលដែលបាតុកម្មឈានទៅដល់កុបកម្ម ដែលរួមមានការលួចហាងទំនិញ និងការប៉ះទង្គិចជាមួយអាជ្ញាធរកាលពីសប្តាហ៍មុន លោក ត្រាំធ្លាប់លើកឡើងពីការដាក់ឲ្យកងទ័ពចេញប្រតិបត្តិការវិញម្តង ដើម្បីបង្ក្រាបសកម្មភាពចលាចលនៅទូទាំងប្រទេស ប៉ុន្តែក្រោយពេលសកម្មភាពចលាចល បានថមថយកម្លាំង លោកប្រធានាធិបតី ត្រាំ ក៏ដកថយពីជំហរនេះ លោក ត្រាំ រងការរិះគន់ខ្លាំងពីសំណាក់អតីតត្តសេនីយ៍អាមេរិកដោយសារការចង់ប្រើកម្លាំងយោធានេះ

សូមជម្រាបថា នៅត្រឹមថ្ងៃទី ខែមិថុនា កងឆ្មាំជាតិចំនួន១៧,០០០នាក់ ត្រូវបានដាក់ពង្រាយក្នុងរដ្ឋចំនួន២៣ ដើម្បីជួយអាជ្ញាធរតាមមូលដ្ឋានក្នុងការបង្ក្រាបសកម្មភាពចលាចលដែលកើតចេញពីការតវ៉ាក្រោយការស្លាប់របស់លោក ហ្វ្ល នៅចុងខែឧសភាដោយសារប៉ូលិសអាមេរិក៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print