អ្នកដែលចាញ់បោកគេតាម Facebook ច្រើនអ្នកលោភលន់

ចែករំលែក៖

ភ្នំពេញ៖ និយាយអោយខ្លីហើយស្រួលស្តាប់ អ្នកដែលចាញ់បោកគេតាម Facebook ច្រើនអ្នកលោភលន់ ។ ដូច្នេះគួរកុំ កត់ក្រហល់អី អ្វីដែលមិនមែនជារបស់យើងៗ កុំស្រម៉ៃ លោភលន់ ឱ្យសោះ ព្រោះសុទ្ធវិធានការបោកប្រាស់របស់ជនទុច្ចរិតប៉ុណ្ណោះ។
ដោយឃើញរូបភាពបោកដដែលៗ ក្នុងមានការផ្សព្វផ្សាយចែករំលែកពីល្បិចកលដ៏អាក្រក់នេះ ឱ្យជនរួមជាតិបានដឹងដែរ តែអ្នកខ្លះខ្វព័ត៌មាន ងាយរងគ្រោះចាញ់បោកបន្តបន្ទាប់។ បញ្ហានេះក៏ខាងអង្គភាពប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានក្រើនរម្លឹកជូនជនរួមជាតិបានជ្រាប៖
១-បងប្អូន Comments ជាលេខទូរស័ព្ទ មែនទេ!
២-ជនឆបោកនឹងទូរស័ព្ទប្រាប់ថាអ្នកត្រូវរង្វាន់(លេខក្រៅប្រទេស ការពិតនៅក្នុងស្រុកយើងទេ គេបន្លំ IP ប៉ុណ្ណោះ)។
៣-គេផ្តល់ព័ត៌មាន ឬ ឯកសារ ដើម្បីកសាងជំនឿចិត្ត
៤-ពេលអ្នងលង់ជឿ គេប្រាប់ថាកញ្ចប់លុយនោះផ្ញើមកដល់ អាកាសយានដ្ឋានសៀមរាប ឬ ភ្នំពេញ
៥-គេនឹងបង្គាប់អោយអ្នកផ្ញើលុយទៅបងថ្លៃបំពេញបែបបទគយ…តម្លៃ ៥០០$ -២៥០០$ តាមមធ្យោបាយផ្ទេរប្រាក់ក្នុងស្រុក។
@អ្នកនឹងចាញ់បោកគេបន្តរហូត ជននេះមានជំនាញឆបោកខ្ពស់ណាស់។
“មានរូបភាពឆបោកផ្សេងៗទៀត”
✓សូមមេត្តាកុំបន្ត share ករណីនេះ អ្នកនឹងក្លាយជាមនុស្សរួមគំនិតអោយមនុស្សមួយចំនួនចាញ់បោកគេប៉ុណ្ណោះ…នៅពេលនគរបាលស៊ើបអង្កេតអ្នកនឹងក្លាយជាជនសង្ស័យ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print