អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការវាយកម្ទេចទូហ្គេមបាញ់ត្រីចំនួន១២ទូ

ចែករំលែក៖

ភ្នំពេញ៖ លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ឃឹម​ ស៊ុនសូលីដា​ អភិបាលរងកាលពីរសៀលម៉ោង៣និង ៣០ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦​ បានដឹកនាំមន្ត្រីក្រោមឱវាត បានធ្វើពិធីវាយកំទ្ទេចទូហ្គេមបាញ់ត្រី ចំនួន១២ទូ  ដែលគណៈបញ្ជាការឯកភាពខណ្ឌ ចុះប្រតិបត្តិការបង្ក្រាបនាពេលកន្លងមកនេះ។

image7

លោក ហែម ដារិទ្ធ អភិបាលនៃគណៈខណ្ឌពោធិ៍សែនជ័យ បានមានមតិថា ក្នុងរយៈជាង២ខែកន្លងមកនេះ សាលាខណ្ឌបានធ្វើការសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ សាលាសង្កាត់ និងប្រជាពលរដ្ឋ បង្ក្រាបទីតាំងហ្គេម និងល្បែងភ្នាល់គ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌ បានចំនួន ៨លើក ស្មើនឹង៨ទីតាំង រួមមាន ប្រសាសន៍ថា ដេីម្បីលុប​បំបាត់​ល្បែង​សីុ​សង​ក្នុង​មូលដ្ឋាន​ស្រប​តាម​គោល​នយោ​បាយ​ភូមិ​-​សង្កាត់​មានសុវត្ថិភាព និង​ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ​ជូនពលរដ្ឋទើបនៅរសៀលខាងលើសាលាខណ្ឌពោធិសែនជ័យបាន​វាយ​កម្ទេច​ទូ​ហ្គេ​មបាញ់ត្រី​ប្រភេទ​ល្បែង​សីុសង​ចំនួន​១២​ទូ​។

លោក​  ហែម ដារិទ្ឌ អភិបាល​ខណ្ឌពោធិ៍សែនជ័យ បាន​មានប្រសាសន៍បន្តទៀតថា ទូ​ហេ្គ​ម​ទាំង​១២ទូ​នេះ ត្រូវ​បាន​រឹបអូស​ពី​កន្លែង​ធ្វើអាជីវកម្ម​ខុសច្បាប់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខណ្ឌពោធិសែនជយ័ខណៈ​ដែល​ពួក​គេ​លួចបើក​លេង​ទាំង​យប់​ទាំងថ្ងៃ​ ដោយ​ពុំ​មាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​នោះ​ឡើយ ដែល​បង្វក់សិស្សានុសិស្ស និងយុវវ័យមួយ​ចំនួនលះបង់​ការ​សិក្សា​ចូល​ទៅ​លេង​ហេ្គ​ម ទាំងនោះដែលបំផ្លាញ​លុយ ​ឬ​ទ្រព្យសម្បត្ដិ​របស់​អាណាព្យាបាល និងបែកគំនិតដើរ លួច ឆក់ ប្លន់ បង្កអសន្តិសុខក្នុងសង្គម៕

image6

image2 (3)

image3 (2)

ដោយ៖ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print