ចាប់រំលោភរួចគេចខ្លួនទៅកំពង់ធំ២ឆ្នាំត្រូវសមត្ថកិច្ចតាមចាប់បាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់់ដែលគេចខ្លួនក្រោយពីចាប់រំលោភក្មួយស្រី ត្រូវប៉ូលីសចាប់បាន បន្ទាប់ពីបុរសរូបនេះបាន ព្យាយាមបន្តគេចខ្លួនទៅរស់នៅស្រុកស្ទោង ខេត្តកំពង់ឆំ  ការចាប់ខ្លួននេះគឺធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ និងត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីទី២០ ខែមករាឆ្នាំ២០១៦។

សមត្ថកិច្ចបានអោយដឹងថា  បុរសរូបនេះមានឈ្មោះ គ្រាល គ្រី អាយុ៤៦ឆ្នាំ បានគេចខ្លួនអស់រយៈពេល២ឆ្នាំ ដោយទៅស្នាក់នៅ ខេត្តកំពង់ធំ ក្រោយពីបុរសរូបនេះបានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីរបស់ខ្លួន កាលពីខែមករា ឆ្នាំ២០១៣ ។

សមត្ថកិច្ចបានអោយដឹងថា ការចាប់រំលោភក្មួយស្រីនេះ គឺធ្វើឡើងក្នុងពេលដែល ក្មួយស្រីរស់នៅផ្ទះជាមួយគ្នា ហើយក្នុងថ្ងៃធ្វើសកម្មភាពចាប់រំលោភគឺអ្នកផ្ទះអត់មានអ្នកនៅជាមួយ គឹនៅតែជនសង្ស័យ និងក្មួយស្រី ក្រោយពីរឿងនេះបានបែកការណ៍ ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច និងតុលាការ ប៉ុន្តែនៅពេលដែលជនសង្ស័យដឹងថាបានដាក់ពាក្យបណ្តឹង​ រូបគេបានរត់គេចចោលប្រពន្ធ និងកូនបាត់ ។ រហូតដល់រយៈពេលចុងក្រោយនេះទើបមានដំណឹងថា ជនសង្ស័យមានប្រពន្ធផ្សេងមួយទៀត រស់នៅស្រុកស្ទោង ខេត្តកំពង់ឆំ ។ ទើបសមត្ថកិច្ចខេត្តកំពង់ឆ្នាំង សហការជាសមត្ថកិច្ចខេត្តកំពង់ធំតាមចាប់ជនសង្ស័យបានតែម្តង ដោយមានដីការតាមចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង​ ។

នៅព្រឹកថ្ងៃទី២០ ខែមករា ទើសមត្ថកិច្ចនគរបាលបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕

01e45802-3b26-4ebb-8a8d-98c29a1235e6

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print